Pedro ជឿជាក់ថាមានតែកីឡាកររូបនេះប៉ុណ្ណោះ ដែលស្ថិតនៅកំរិតដូចទៅនឹង Van Dijk

តារាឆ្នើមក្រុម Chelsea កីឡាករ Pedro ជឿជាក់ថាមានតែខ្សែការពារកណ្តាលម្នាក់គត់នៅក្នុងពិភពបាល់ទាត់ ដែលមានទេពកោសល្យដូច Virgil van Dijk ហើយម្នាក់នោះគឺ Sergio Ramos ។

គួរបញ្ជាក់ថាអ្នកគាំទ្រ Liverpool ប្រហែលជាមិនពេញចិត្តចំពោះប្រធានក្រុម Real Madrid រូបនេះនោះទេ ដោយសារតែ Ramos ត្រូវបានពួកគេស្តីតបន្ទោសថាជាអ្នកធ្វើឲ្យ Mohamed Salah ត្រូវដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៨ ហើយការលើកឡើងរបស់ Pedro ទំនងជាមិនបានធ្វើឲ្យខ្សែការពាររូបនេះទទួលបានការកោតសរសើរនោះទេ ។

យ៉ាងណាមិញនៅមុនពេលក្រុម Chelsea ត្រូវប្រឈមមុខជាមួយក្រុម Liverpool ក្នុងពានរង្វាន់ Super Cup កីឡាករ Pedro ត្រូវបានគេសួរដេញដោលអំពីខ្សែការពារដ៏ល្អបំផុតនៅលើពិភពលោក ហើយក៏មានទាក់ទងទៅនឹងខ្សែការពារក្រុមហង្សក្រហមកីឡាករ Van Dijk ផងដែរ ។

មិនតែប៉ុណ្ណោះ Pedro បាននិយាយថា ៖ “ ពួកគេគឺជាអ្នកការពារកណ្តាលដ៏ល្អបំផុត ហើយប្រហែលជានៅពេលនេះពួកគេគឺស្ថិតនៅលើកំរិតកំពូល ។ Sergio Ramos ពិតជាល្អណាស់ ។ ខ្ញុំស្គាល់គាត់ច្បាស់ណាស់ ។ ខ្សែការពារឆ្នើមដ៏ឆ្នើមជាមួយនឹងការគ្រប់គ្រងបាល់ ។  Van Dijk ក៏ដូចគ្នា ហើយក៏ពូកែរកគ្រាប់បាល់ផងដែរ ។ កីឡាករដ៏ធំទាំងពីរ ” ៕

ប្រភព: Talksports