Pele៖ “ពេល​នេះ CR7 ល្អ​ដាច់​គេ តែ​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​ជា​ខ្ញុំ​តែ​ម្នាក់​គត់”

អតីត​វីរបុរស​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Pele ត្រូវ​បាន​គេ​ចោទ​សួរ​ជុំវិញ​សំណួរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បាល់ទាត់​សព្វថ្ងៃ ក៏​ដូច​ជា​ការ​ប្រៀបធៀប​នៃ​ការ​លេង​របស់​កីឡាករ​កំពូលៗ។

Ronaldo/Pele
Pele

នៅ​កិច្ច​សម្ភាសន៍​លើ YouTube Channel ឈ្មោះ Pilhado ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ លោក Pele ​ប្រាប់​ថា៖ “ពេល​នេះ​ខ្ញុំ​គិត​ថា Cristiano Ronaldo គឺ​ជា​កីឡាករ​ដែល​ល្អ​ដាច់​គេ តែ​អ្នក​ក៏​មិន​អាច​ភ្លេច Messi បាន​ដែរ”។

បន្ថែម​ដល់​អ្នក​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត បុរស​វ័យ ៧៩ ឆ្នាំ​បន្ថែម៖ “យើង​ក៏​មិន​អាច​បំភ្លេច Zico ឬ Ronaldinho ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​និយាយ​អំពី Beckenbauer និង Cruyff តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​ល្អ​ជាង​ពួក​គេ​ទាំង​អស់ ពោល​គឺ​គ្មាន Pele ទី​ពីរ​នោះ​ទេ ហើយ​គ្មាន​នរណា​ធ្វើ​បាន​ដូច​ខ្ញុំ​ឡើយ”។

Messi/Ronaldo

បញ្ជាក់​ថា Pele ជា​កីឡាករ​តែ​ម្នាក់​គត់​ក្នុង​លោក ដែល​រក​បាន​គ្រាប់​បាល់ ១ ២៨១ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១ ៣៦៣ ប្រកួត​សរុប ដែល​នេះ​រាប់​គ្រប់​ការ​ប្រកួត​តូច​ធំ​ទាំង​អស់ ហើយ​ក៏​បាន​រុញ​ឲ្យ​រូប​លោក​ជាប់​ឈ្មោះ​នៅ​កំណត់ត្រា Guinness World Record របស់​ពិភពលោក​ផង​ដែរ៕

ប្រភព៖ Goal