Pep ចាប់អារម្មណ៍ ខ្សែបម្រើ Real Madrid មួយរូប ដែលត្រូវការឱកាសចូលលេងច្រើន

លោក Pep Guardiola មានបំណងចង់បាន ខ្សែបម្រើ Isco របស់ Real Madrid មកធ្វើជាកូនក្រុមរបស់ខ្លួន ខណៈដែលអនាគតរបស់ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ហាក់មានភាពស្រពេចស្រពិលនៅទឹកដី Santiago Bernabeu។

ខ្សែបម្រើចាស់វស្សា David Silva បានប្រកាសថា នេះជារដូវកាលចុងក្រោយរបស់ខ្លួនសំរាប់ការរួមរស់នៅទីក្រុងមេនឆែស្ទើរ ហើយ Isco ត្រូវបានមើលឃើញថាជាអ្នកដែលសក្ដិសមបំផុតដើម្បីជំនួស មិត្តរួមជាតិរបស់ខ្លួន ស្របពេលដែល Real Madrid ទិញបាន Eden Hazard កាន់តែធ្វើអោយ ឱកាសចូលលេងរបស់ កីឡាករលេខ២២រូបនេះ កាន់តែខើចជារដូវកាលមុនៗទៅទៀត។

យ៉ាងណាក្ដីក្លឹបអេស្ប៉ាញចង់បាន ៨០លានអឺរ៉ូ សំរាប់ខ្សែបម្រើអេស្ប៉ាញរូបនេះ ដូច្នេះ City ត្រូវការចំណាយលុយច្រើនផងដែរនៅរដូវកាលនេះ បន្ទាប់ពីពួកគេត្រៀម ៧០លានអឺរ៉ូ ក្នុងការចំណាយទិញ ខ្សែបម្រើ Rodri Hernandez ពី Atletico Madrid។

ថ្វីដ្បិតតែ កុងត្រារបស់ Isco មានសុពលភាពរហូតដល់ ឆ្នាំ ២០២២ ក្ដី ប៉ុន្ដែការចាកចេញជម្រើសដ៏ល្អ។ ស្របពេលដែលការប្រកួត Euro 2020 នឹងចាប់ផ្ដើមឆ្នាំក្រោយ ខ្សែបម្រើវ័យ២៧ឆ្នាំ ត្រូវការលេងអោយបានច្រើន ដើម្បីអាចទទួលបានកៅអីលេងអោយក្រុមជម្រើសជាតិអេស្ប៉ាញ មានន័យថា វាជាការល្អ ក្នុងការទៅចូលរួមជាមួយក្រុមរបស់លោក Pep៕

ប្រភព៖ Marca