Pep ត្រៀមអនុញ្ញាតឲ្យតារាឆ្នើមក្រុម Man City ម្នាក់ ខ្ចីជើងទៅកាន់ក្លឹបដទៃ ដើម្បីដកស្រង់បទពិសោធបន្ថែម

ក្រុម Manchester City នឹងអនុញ្ញាតឱ្យអ្នកចាំទីដ៏ឆ្នើមរបស់ខ្លួនកីឡាករ Aro Muric ចូលរួមជាមួយក្រុម Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីទទួលបានបទពិសោធលេងនៅក្នុងជម្រើសដំបូងនៅរដូវកាលក្រោយ ។

គួរបញ្ជាក់ថាកីឡាករវ័យ 20 ឆ្នាំលេងរូបេះបានចូលលេងត្រឹម 5 ដងប៉ុណ្ណោះក្នុងការប្រកួតពាន League Cup សម្រាប់ក្រុម City រួមទាំងការចូលលេងទាំងពីរជើង ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Burton ដែលពួកគេទទួលជ័យជម្នះ 10-0 ។

មិនតែប៉ុណ្ណោះ Muric  កាលពីពេលថ្មីៗនេះក៏បានជួយឱ្យជម្រើសជាតិកូសូវ៉ូទទួលជ័យជម្នះជាប្រវត្តិសាស្ត្រ លើប្រទេសប៊ុលហ្គារីផងដែរ ខណ:ដែលគេត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីលោក Martin O’Neill ដែលជាគ្រូបង្វឹករបស់ក្រុម Nottingham Forest ។

លើសពីនេះលោក Pep Guardiola ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ Muric ឲ្យខ្ចីជើងទៅកាន់ក្រុម Forest  ដោយលោកមានក្តីសង្ឃឹមខ្ពស់ថា នឹងអាចជួយអ្នកចាំទីរូបនេះទទួលបានបទពិសោធច្រើន ក្នុងការលេងបាល់ជាទៀងទាត់ នឹងជួយអភិវឌ្ឍដល់អាជីពរបស់គេ ៕

ប្រភព: Daily Mail