Pep បង្ហើបថាលោកពិតជាមានសំណាង ដែលធ្លាប់ឈ្នះពាន UCL ជាមួយកីឡាករប៉ុន្មានរូបនេះ

លោក Pep Guardiola បាននិយាយថាគាត់ជាមនុស្សម្នាក់ ដែលមានសំណាងណាស់ ដែលបានឈ្នះពានរង្វាន់ Champions League នៅឯក្លឹប Barcelona ។

ជាក់ស្តែងគ្រូបង្វឹកក្រុម Manchester City រូបនេះបានឈ្នះពានរង្វាន់ពីរដងជាមួយក្លឹបយក្សនៅតំបន់កាតាឡាន់ នៅឆ្នាំ 2009 និងឆ្នាំ 2011 ។

ហើយចាប់តាំងពីពេលនោះមកលោកមិនដែលបានឈ្នះពានរង្វាន់មួយនេះជាមួយក្លឹប Bayern Munich និង Manchester City នោះទេ ដោយសារតែមានការសន្និដ្ឋានថាលោកបានទទួលបានប្រយោជន៍ពីក្រុមកីឡាករ ដែលពោពេញទេពកោសល្យរបស់ក្លឹប Barcelona ។

លើសពីនេះលោកត្រូវបានគេសួរ អំពីសំណួរដែលគេបានឡើងថា លោក Pep មិនបានឈ្នះពានរង្វាន់ Champions League ទៀតនោះទេចាប់តាំងពីដឹកនាំក្រុម Barcelona ព្រោះដោយសារតែមិនមានកីឡាករ Messi, Xavi, Iniesta … ។

យ៉ាងណាមិញលោក Guardiola បានឆ្លើយតបចំពោះការលើកឡើងនេះវិញថា ៖ ខ្ញុំយល់ស្របទាំងស្រុង! ខ្ញុំពិតជាសំណាងណាស់ ដែលបានឈ្នះពានរង្វាន់នេះជាមួយពួកគេ ” ៕

ប្រភព: Daily Mail 

 

 

មតិយោបល់