Pep បញ្ជាក់ថា តារាឆ្នើម Man City ពីររូប គ្មានវត្តមានសំរាប់ការប្រកួតទល់នឹង Chelsea ទេ

គ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Sergio Aguero និង ខ្សែបម្រើ Kevin de Bruyne នឹងគ្មានវត្តមានសំរាប់ការប្រកួត Premier League នៅយប់នេះ ទល់នឹង Chelsea នោះទេ។

Aguero មានបញ្ហារបួសសាច់ដុំ កាលពីសប្ដាហ៍មុន ហើយបើទោះបីជារូបគេត្រូវសំរាកពីរប្រកួតក្ដី ក៏មិនទាន់អាចចូលលេងបាន ក្នុងការប្រកួតទល់នឹង Chelsea ឡើយ។

ដោយឡែកខ្សែបម្រើ Kevin De Bruyne បានអវត្តមាន ក្នុងការប្រកួតជាច្រើនសំរាប់រដូវកាលនេះ បន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ងរពីរលើក ហើយរូបគេក៏នឹង គ្មានឈ្មោះចូលរួមប្រកួតទល់នឹងអតីតក្លឹបរបស់ខ្លួន នៅចុងសប្ដាហ៍នេះផងដែរ។

លោក Pep ក៏បានបញ្ជាក់ផងដែរថា៖ “កីឡាករទាំងពីររូបនេះ មិនអាចចូលលេងបានទេ។ ប៉ុន្ដែពួកគេអាចត្រលប់មកចូលទីលានវិញឆាប់ៗនេះ។ ការប្រកួតនៅទឹកដី Stamford Bridge គឺលំបាក។ ខ្ញុំបានធ្វើដំនើរសំរាប់ការប្រកួតនៅទីនោះជាច្រើនលើក ប៉ុន្ដែយើងទទួលបានជ័យជំនះ តែម្ដងប៉ុណ្ណោះកាលពីរដូវកាលមុន។ ខ្ញុំបរាជ័យនៅទីនោះជាច្រើនលើក។”

ប្រភព៖ Be Soccer

មតិយោបល់