Pep លើកឈ្មោះក្រុមមួយ ដែលខ្លួនគិតថាជាគូប្រជែងយ៉ាងពិតប្រាកដ ដើម្បីដណ្តើមពានលីគ រដូវកាលនេះ

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City ជឿជាក់ថា Tottenham នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយ ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ដោយសារលោក Jose Mourinho កំពុងធ្វើការងារដ៏ល្អបំផុតមួយនៅក្នុងក្រុមមួយនេះ ។

Pep Guardiola ,  Jose Mourinho

ជាក់ស្តែងក្រុម ដែលកំពុងឈរនៅលេខ ២ ក្នុងតារាងមួយនេះ នៅមិនទាន់ស្គាល់ចាញ់នៅឡើយនោះទេ ក្នុងការប្រកួតទាំង ៧ ចុងក្រោយ ចាប់តាំងពីការបរាជ័យ ក្នុងប្រកួតបើកឆាកទល់ក្រុម Everton មក ហើយបច្ចុប្បន្នពួកគេមានគម្លាតត្រឹម ១ ពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាង Leicester City ។

Tottenham Hotspur

យ៉ាងណាមិញក្រុមមាន់ខ្នាយមាស Tottenham នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម Man City រាត្រីថ្ងៃសៅរ៍នេះ ដោយពួកគេក៏កំពុងស្វែងរកជ័យជម្នះក្នុងលីគ ៤ ប្រកួតជាប់ៗគ្នាជាលើកដំបូងផងដែរ បន្ទាប់ពីខកខាន់តាំងពីខែកុម្ភៈឆ្នាំ ២០១៩ អំឡុងពេលលោក Mauricio Pochettino ជាអ្នកទទួលបន្ទុកដឹកនាំក្រុម ។

Tottenham Hotspur

មិនតែប៉ុណ្ណោះ ដោយនិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលនេះ លោក Pep បានបញ្ជាក់ថា ៖ ” Mourinho ធ្វើបានល្អណាស់ នៅគ្រប់ក្រុមទាំងអស់ ដែលគាត់បានដឹកនាំ ។​ យើងបានឃើញហើយពីការប្រកួតរបស់ពួកគេកន្លងមក ” ។

Tottenham Hotspur

លោកបន្តទៀតថា ៖ ” ពួកគេជាអ្នកប្រជែងពានយ៉ាងពិតប្រាកដ ។ គុណភាពដែលពួកគេមានគឺតែងតែស្ថិតនៅទីនេះ ។ ពួកគេមានលក្ខណៈគ្រប់គ្រាន់ដែលអាចូលលេងក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League រយៈពេល ៤ ឬ ៥ ឆ្នាំកន្លងមក និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រផងដែរ ។ ពួកគេគឺជាក្រុមដ៏ល្អមួយចាប់តាំងពីលោក Pochettino ចូលកាន់កាប់មក ។ ហើយពួកគេក៏ជាក្រុមដ៏អស្ចារ្យមួយផងដែរ “៕

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ Ancelotti ចេញមុខជម្រះមន្ទិលសង្ស័យ ជុំវិញទំនាក់ទំនងរវាងក្រុម Everton ជាមួយ Isco និង Khedira

លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton ហាក់បានបង្ហាញពីចេតនារបស់គាត់ ជាមួយនឹងការចុះហត្ថលេខាលើ Isco ពីក្រុម Real Madrid ស្របពេលគាត់ក៏បានធ្វើការកោតសរសើរលើខ្សែបម្រើ Sami Khedira របស់ក្រុម Juventus ផងដែរ ។

Isco ,Sami Khedira

ជាក់ស្តែងលោក Ancelotti ធ្លាប់បានធ្វើការជាមួយខ្សែបម្រើសទាំងពីរ នាពេលកន្លងមក ខណ:គាត់ក៏បានបង្ហាញឲ្យដឹងថាផងដែរថាជាអ្នកគាំទ្រដ៏អស្ចារ្យមួយចំពោះសមត្ថភាព និងទេពកោសល្យរបស់តារាឆ្នើមទាំង ២ រូបនេះផងដែរ ។

Isco

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថាទៀតថាទាំង Isco និង Khedira ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរចេញពីក្រុមបច្ចុប្បន្នរបស់ពួកគេរៀងៗខ្លួន នាខែមករាខាងមុខនេះ ។

Sami Khedira

ហើយយ៉ាងណាមិញរបាយការណ៍ពីកាសែងអេស្ប៉ាញ Marca បានរាយការណ៍ថា Isco នឹងសម្រេចចិត្តដើរចេញពីទឹកដី Bernabeu ក្នុងខែមករា ស្របពេលដែល Khedira បាននិយាយថាគេនឹងបើកចំហរចំពោះឱកាស ក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League បន្ទាប់ពីមិនពេញចិត្តជាមួយក្រុមនៅទីក្រុង Turin  ។

ដោយឡែកនៅពេលត្រូវបានគេសួរនាំអំពីទំនាក់ទំនងរបស់តារាឆ្នើមទាំង ២ រូបនេះ ជាមួយក្រុម Everton លោក Ancelotti ហាក់មិនបានបង្ហាញចម្លើយច្បាស់លាស់ណាមួយនោះទេ ក្នុងសន្និសីទកាសែតរបស់គាត់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានលើកឡើងថាឱកាសនៃការមកដល់របស់ពួកគេទាំងពីរនៅខែមករា គឺមានតិចតួចខ្លាំងណាស់ ។

Isco

លើសពីនេះលោក Ancelotti បាននិយាយថា ៖ “ Isco គឺគ្រាន់តែជាពាក្យចចាមអារ៉ាមចេញពីសារព័ត៌មានប៉ុណ្ណោះ ។ វាមិនមែនចេញពីក្រុមរបស់យើងនោះទេ ។ យើងមិននិយាយអំពីទីផ្សារដោះដូរទេ នៅក្នុងរយៈពេលនេះ យើងកំពុងនិយាយអំពីបញ្ហាដែលយើងមាន ហើយយើងកំពុងធ្វើការដើម្បីព្យាយាមដោះស្រាយបញ្ហាទាំងនោះ ។  Isco ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់បច្ចុប្បន្នគឺជាកីឡាករបស់ក្រុម R.Madrid ។ ហើយចំពោះការផ្ទេរមកកាន់ក្រុម Everton វាគឺជារឿងមួយទៀត ដែលត្រូវពិចារណា សម្រាប់ Khedira ក៏ដូចគ្នា ”  ៕

ប្រភព: Goal