Pep ​ត្រូវ​ក្លឹប​យក្ស​មួយ​អន្ទោង​ចិត្ត​ហ៊ាន​ឲ្យ ២០ លាន/ឆ្នាំ តែ​លោក​បដិសេធ

យោង​តាម​សារព័ត៌មាន Eurosport ​បាន​ចុះ​ផ្សាយ​ថា​លោក Pep Guardiola ​បាន​ទទួល​សំណើរ​ដ៏​ពិសេស​មួយ​ចេញ​ពី​ក្លឹប Juventus ​ដែល​ហ៊ាន​ចាយ ២០ លាន​អឺរ៉ូ/ឆ្នាំ សម្រាប់​ប្រាក់​ឈ្នួល​ដល់​អតីត​គ្រូ​ចាស់​នៅ Barcelona ​ប្រសិន​ណា​រូប​លោក​ព្រមព្រៀង​ផ្លាស់​មក​ដឹកនាំ​សេះ​បង្កង់​នា​រដូវកាល​ក្រោយ។

យ៉ាងណាមិញ​ត្បិត​ជា​ទំហំ​ថវិកា​ដ៏​ច្រើន​ហួស​ប្រមាណ តែ​ក្លឹប​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Andrea Agnelli ​មិន​អាច​ទាក់​ចិត្ត​លោក Pep បាន​នោះ​ទេ ពោល​គឺ​ Pep បាន​បដិសេធ​ច្រាន​ចោល​សំណើរ​មួយ​នេះ។

សេះ​បង្កង់​ចាប់​ផ្តើម​ជ្រួលច្របល់​ក្រោយ​ពេល​ដែល​លោក Massimiliano Allegri ​ប្រកាស​ពី​ការ​ចាកចេញ ក្រោយ​បិទ​រដូវ​កាល ២០១៨/១៩ បន្ទាប់​ពី​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន Serie A និង Supercoppa Italiana នា​រដូវ​កាល​ចុង​ក្រោយ។

​ប្រភព​ពី​សារព័ត៌មាន​ខាង​លើ​ក៏​សង្កត់​ធ្ងន់​ថា​ប្រសិន​ណា Guardiola ​មិន​ព្រម​យក​សំណើរ​នេះ នោះ​នឹង​មាន​សមាសភាព​ផ្សេង​ម្នាក់​ទៀត​ដែល​ជា​គូ​ប្រជែង​នៅ PL ផ្ទាល់ គឺ​លោក Maurizio Sarri ត្បិត​ទើប​ដឹកនាំ​ឲ្យ Chelsea លើក Europa តែ​ក៏​មាន​គម្រោង​វិល​ត្រលប់​មក​ដឹកនាំ​នៅ​អ៊ីតាលី​ផង​ដែរ។

ប្រភព:FoxSportAsia