Pep ចង់បង្វឹកកីឡាករម្នាក់របស់ Real Madrid ឱ្យក្លាយជាកីឡាករកំពូល កាលនៅដឹកនាំ Bayern Munich

ខ្សែបម្រើ Martin Odegaard បច្ចុប្បន្នលេងនៅឈុតធំរបស់ Real Madrid សម្រាប់រដូវកាលដំបូង ប៉ុន្ដែអាជីពរបស់គេអាចនឹងមានការប្រែប្រួលប្រសិនបើផ្លាស់ទៅក្រុមផ្សេង។

បើតាមការលើកឡើងរបស់ អតីតកីឡាករក្រុមជម្រើសជាតិន័រវេស ដែលបច្ចុប្បន្នជាអ្នកសារព័ត៌មានលោក Jan Age Fjørtoft បានឱ្យដឹងថា អ្នកចាត់ការក្លិប Man Chester City លោក Pep Guardiola ដែលកាលនោះនៅដឹកនាំ Bayern Munich ចង់ចុះហត្ថលេខាផ្ទេរ Odegaard មកចូលក្រុមរបស់លោក មុនពេលខ្សែបម្រើវ័យក្មេងផ្លាស់ទៅលេងនៅ អេស្ប៉ាញ។

លោក Fjortoft បានស្រង់សម្ដី របស់លោក Guardiola នៅពេលឃើញ Odegaard លេងនៅលទីលានថា៖ “អ្នកត្រូវតែនាំយក ក្មេងប្រុសម្នាក់នោះ(Odegaard) ទៅ Munich អ្នកត្រូវតែនាំគេមក Munich! ខ្ញុំនឹងធ្វើឱ្យគេក្លាយជាកីឡាករល្អបំផុតនៅលើលោក”!

កាលនោះ Odegaard មានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ នៅពេលដែលផ្ទេរមក Real Madrid ហើយក្លិបដែលគេពេញចិត្ដបំផុតនោះគឺ Liverpool ប៉ុន្ដែចុងក្រោយគេបែរជាផ្ទេរមកក្លិបអេស្ប៉ាញវិញ។ លោក Fjortoft បានពន្យល់មូលហេតុដោយសារ Real Madrid មានក្រុមឈុតទី២ ខណៈក្រុមផ្សេងមិនមាន គួបផ្សំនៅពេលនោះ ក្រុម Castilla មានលោក Zinedine Zidane នៅដឹកនាំ ដោយលោកធ្លាប់មានប្រវត្តិជាកីឡាករល្អម្នាក់ ហើយការដឹកនាំរបស់ បុរសជនជាតិបារាំងរូបនេះ ក៏ល្អផងដែរ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Ancelotti ចេញមុខជម្រះមន្ទិលសង្ស័យ ជុំវិញទំនាក់ទំនងរវាងក្រុម Everton ជាមួយ Isco និង Khedira

លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton ហាក់បានបង្ហាញពីចេតនារបស់គាត់ ជាមួយនឹងការចុះហត្ថលេខាលើ Isco ពីក្រុម Real Madrid ស្របពេលគាត់ក៏បានធ្វើការកោតសរសើរលើខ្សែបម្រើ Sami Khedira របស់ក្រុម Juventus ផងដែរ ។

Isco ,Sami Khedira

ជាក់ស្តែងលោក Ancelotti ធ្លាប់បានធ្វើការជាមួយខ្សែបម្រើសទាំងពីរ នាពេលកន្លងមក ខណ:គាត់ក៏បានបង្ហាញឲ្យដឹងថាផងដែរថាជាអ្នកគាំទ្រដ៏អស្ចារ្យមួយចំពោះសមត្ថភាព និងទេពកោសល្យរបស់តារាឆ្នើមទាំង ២ រូបនេះផងដែរ ។

Isco

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថាទៀតថាទាំង Isco និង Khedira ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរចេញពីក្រុមបច្ចុប្បន្នរបស់ពួកគេរៀងៗខ្លួន នាខែមករាខាងមុខនេះ ។

Sami Khedira

ហើយយ៉ាងណាមិញរបាយការណ៍ពីកាសែងអេស្ប៉ាញ Marca បានរាយការណ៍ថា Isco នឹងសម្រេចចិត្តដើរចេញពីទឹកដី Bernabeu ក្នុងខែមករា ស្របពេលដែល Khedira បាននិយាយថាគេនឹងបើកចំហរចំពោះឱកាស ក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League បន្ទាប់ពីមិនពេញចិត្តជាមួយក្រុមនៅទីក្រុង Turin  ។

ដោយឡែកនៅពេលត្រូវបានគេសួរនាំអំពីទំនាក់ទំនងរបស់តារាឆ្នើមទាំង ២ រូបនេះ ជាមួយក្រុម Everton លោក Ancelotti ហាក់មិនបានបង្ហាញចម្លើយច្បាស់លាស់ណាមួយនោះទេ ក្នុងសន្និសីទកាសែតរបស់គាត់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានលើកឡើងថាឱកាសនៃការមកដល់របស់ពួកគេទាំងពីរនៅខែមករា គឺមានតិចតួចខ្លាំងណាស់ ។

Isco

លើសពីនេះលោក Ancelotti បាននិយាយថា ៖ “ Isco គឺគ្រាន់តែជាពាក្យចចាមអារ៉ាមចេញពីសារព័ត៌មានប៉ុណ្ណោះ ។ វាមិនមែនចេញពីក្រុមរបស់យើងនោះទេ ។ យើងមិននិយាយអំពីទីផ្សារដោះដូរទេ នៅក្នុងរយៈពេលនេះ យើងកំពុងនិយាយអំពីបញ្ហាដែលយើងមាន ហើយយើងកំពុងធ្វើការដើម្បីព្យាយាមដោះស្រាយបញ្ហាទាំងនោះ ។  Isco ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់បច្ចុប្បន្នគឺជាកីឡាករបស់ក្រុម R.Madrid ។ ហើយចំពោះការផ្ទេរមកកាន់ក្រុម Everton វាគឺជារឿងមួយទៀត ដែលត្រូវពិចារណា សម្រាប់ Khedira ក៏ដូចគ្នា ”  ៕

ប្រភព: Goal