Piatek បង្ហើបពីក្រុមអង់គ្លេស ដែលរូបគេពេញចិត្តជាងគេ និង អាយដលពីរូបនៅទីនោះ

ខ្សែប្រយុទ្ធ Krzysztof Piatek បានបង្ហើបថា រូបគេជាអ្នកគាំទ្ររបស់ក្រុម Arsenal បន្ទាប់ពីរូបគេធំឡើងនៅប្រទេសប៉ូឡូញ ហើយរូបគេពេញចិត្តរបៀបលេង ដែលដឹកនាំដោយគ្រូបង្វឹក Arsene Wenger ហើយមានការកោតសរសើរ អតីតខ្សែប្រយុទ្ធ Thierry Henry និង Dennis Bergkamp ផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតនៅរដូវកាលនេះ ដោយបានរកគ្រាប់បាល់ ២៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០ប្រកួត ហើយរកគ្រាប់បាល់សរុប ៨គ្រាប់ ក្នុងការបង្ហាញខ្លួនអោយក្រុម AC Milan ចាប់តាំងពីផ្លាស់មកចូលរួម កាលពីខែមករា។

ហើយ កីឡាកររូបនេះ ត្រូវបានចាត់ទុកថាជាកំពូលអ្នករកគ្រាប់បាល់មួយរូបមកពីប៉ូឡូញ ហើយរូបគេបានឆ្លើយសំនួរ ទាក់ទងនឹងចំនង់ចំនូលចិត្តកាលនៅពីក្មេងប្រាប់ Tuttosport ថា៖ “ពេលដែលខ្ញុំនៅក្មេង ខ្ញុំគឺជាអ្នកគាំទ្រក្រុម Arsenal។ ខ្ញុំពេញចិត្តរបៀបដឹកនាំក្រុមរបស់លោក Wenger ហើយខ្ញុំពិតជាកោតសរសើរកីឡាករដូចជា Thierry Henry និង Dennis Bergkamp ជាដើម។”

ប្រភព៖ Squawka

មតិយោបល់