Pique ដឹងយ៉ាងច្បាស់ថាតារាឆ្នើមនៅក្នុងក្រុមម្នាក់ នឹងត្រូវចាកចេញ បើសិន Neymar មកដល់

ក្រុម Barcelona ប្រហែលជាកំពុងតស៊ូយ៉ាងខ្លាំងដើម្បីធានាចំពោះការចុះហត្ថលេខាលើកីឡាករ Neymar Jr នឹងធ្វើដំណើរមកកាន់ទឹកដី  Camp Nou ម្តងទៀត ប៉ុន្តែវាក៏អាចនឹងបង្កភាពលំបាកមួយចំនួនដល់ក្លឹបនេះផងដែរ ។

គួរបញ្ជាក់ថាក្រុម Barca តែងតែលើកកម្ពស់ដល់កីឡាករដែលមានទេពកោសល្យវ័យក្មេងនៅក្នុងក្រុមរបស់ពួកគេ ប៉ុន្តែទោះជាយ៉ាងណាវាបង្ហាញថាពេលវេលារបស់កីឡាករវ័យក្មេងនៅក្នុងក្រុមម្នាក់ អាចនឹងត្រូវបានកាត់បន្ថយ ដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ។

យ៉ាងណាមិញរបាយការណ៍ពី Don Balon កំពុងរាយការណ៍ថាកីឡាករ Abel Ruiz អាចនឹងត្រូវចេញពីក្រុម Barca បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងនៅឈុត B របស់ក្រុមក្តី ។

លើសពីនេះរបាយការណ៍ដដែលនេះបានអះអាងទៀតថាខ្សែការពារក្រុម Barcelona កីឡាករ Gerard Pique ក៏ដឹងយ៉ាងច្បាស់ថាក្រុម Barca អាចនឹងបាត់បង់នូវកីឡាករដ៏មានទេពកោសល្យរបស់ពួកគេរូបនេះ ប្រសិនបើ Neymar មកដល់ ៕

ប្រភព: FoxsportsAsia