Pique និង អតីតប្រធានក្រុម Barcelona ត្រូវបានកោះហៅ ចូលរួមជាមួយក្រុមជម្រើសជាតិកាតាឡាន់

គ្រូបង្វឹក Gerard López បានប្រកាសបញ្ជីកីឡាករ របស់ក្រុមជម្រើសជាតិកាតាឡាន់ សំរាប់ការប្រកួតមិត្តភាពទល់នឹងក្រុម វេណេស៊ុអេឡា នៅទឹកដី Montilivi នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

Gerard Piqué និង Xavi Hernández ត្រូវបានកោះហៅអោយចូលរួមក្នុងចំនោមកីឡាករទាំងនោះ ប៉ុន្ដែខ្សែបប្រយុទ្ធ Gerard Deulofeu របស់ក្រុម Watford មិនត្រូវបានកោះហៅចូលរួមឡើយ ដោយសារតែរូបគេត្រូវជាប់ហ្វឹកហាត់ជាមួយនឹងក្រុមនៅលីគកំពូលអង់គ្លេសមួយនេះ។

បញ្ជីកីឡាករបស់ក្រុមជម្រើសជាតិកាតាឡាន់មានដូចជា៖

អ្នកចាំទី: Isaac Becerra (Nástic) & Edgar Badía (Elche)

ខ្សែការពារ: Martín Montoya (Brighton), Gerard Piqué (Barça), Marc Bartra (Betis), Aleix Vidal (Sevilla), Dídac Vilà (Espanyol), Marc Cucurella (Eibar) & Marc Muniesa (Girona)

ខ្សែបម្រើ: Víctor Sánchez (Espanyol), Xavi Hernández (Al Saad), Pere Pons (Girona), Óscar Melendo (Espanyol), Joan Jordán (Eibar), Àlex Granell (Girona), Oriol Romeu (Southampton), Aleix García (Girona)

ខ្សែប្រយុទ្ធ: Sergio García (Espanyol), Bojan Krkic (Stoke City), Marc Cardona (Eibar)

ប្រភព៖ AS

មតិយោបល់