Pochettino ចុច​ឈ្មោះ​កូន​មាន់​ក្នុង​ក្រុម​របស់​ខ្លួន​មួយ​រូប​ថា​ជា ‘Bekcham អាស៊ី’

អ្នកចាត់ការ​លោក Maurocio Pochettino ​បាន​បង្ហាញ​ការ​សរសើរ​ដល់​កូន​ក្រុម​កីឡាករ Son Heung-min ជា​ពន់ពេក រហូត​លាន់​មាត់​ប្រដូច​កីឡាករ​រូប​នេះ​ទៅ​នឹង​វីរបុរស David Beckham ថែម​ទៀត​ផង។

Pochettino ​បាន​និយាយ​ថា៖ “យើង​បាន​ឃើញ​ស្រាប់​ហើយ​ពី​ទំហំ​នៃ​ការ​ស្រលាញ់ Sonny នៅ​តំបន់​អាស៊ី ដោយ​គាត់​ជា​អ្នក​តំណាង​មួយ​រូប ​តែ​ខ្ញុំ​បាន​ប្រៀបធៀប​គេ​ជាមួយ​នឹង David Beckham ​ពោល​គឺ​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​និង​រីករាយ​ពី​ទំហំ​ស្រលាញ់​របស់​អ្នក​រាល់​គ្នា​ចំពោះ​ Son”។

លោក​បន្ត៖ “Son ក៏​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​និង​មនុស្ស​ឯ​ទៀត ដោយ​មិន​ថា​តែ​នៅ​អាស៊ី​ទេ តែ​ពិភពលោក​យើង​ទាំង​មូល ដោយ​រដូវ​កាល​ដំបូង​របស់​គេ​ហាក់​មាន​ភាព​តានតឹង​និង​ការ​ដែល​សម្រប​ខ្លួន​នៅ​ទឹក​ដី​អង់គ្លេស មិន​ថា​វប្បធម៌​ថ្មី ទម្លាប់​រស់នៅ​ថ្មី តែ​ក្រោយៗ​មក​គឺ​ធ្វើ​បាន​ល្អ​មិន​គួរ​ឲ្យ​ជឿ”។ ប្រភព៖ AF