Pochettino អាចនឹងអនុញ្ញាតឲ្យ Mbappe ដើរចូលក្រុមមួយនៅអង់គ្លេស ក្រោយចង់យកតារាឆ្នើម ២ រូបនេះ មកជំនួសវិញ

គ្រូបង្វឹកលោក Mauricio Pochettino របស់ក្រុម PSG អាចត្រូវបានគេរាយការណ៍ថានឹងព្រមអនុញ្ញាតឱ្យ Kylian Mbappe ចូលរួមជាមួយក្រុមហង្សក្រហម Liverpool ដរាបណា គាត់អាចនាំយកខ្សែប្រយុទ្ធ Sergio Aguero និង Lionel Messi មកជំនួសតំណែងមួយនេះវិញ ។

Kylian Mbappe 

ជាក់ស្តែង Mbappe ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League , Liverpool ខណ:ក្លិបយក្សអេស្ប៉ាញ Real Madrid ក៏ត្រូវបានគេជឿជាក់ថាកំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំងផងដែរ ។

Kylian Mbappe

យ៉ាងណាមិញ លោក Pochettino ដែលទើបតែចូលមកទទួលខុសត្រូវនៅក្នុងក្រុម PSG ទើបតែបានពីរបីសប្តាហ៍ប៉ុណ្ណោះ ខណ:របាយការណ៍ជាច្រើនបានបង្ហាញថាគាត់បានផ្តោតយ៉ាងខ្លាំងទៅលើការចុះហត្ថលេខាជាមួយ Messi រួចទៅហើយ ។ 

Lionel Messi

មិនតែប៉ុណ្ណោះ តារាឆ្នើមរបស់ក្រុម Barcelona រូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Camp Nou  នៅរដូវក្តៅខាងមុខនេះ នៅពេលដែលកិច្ចសន្យារបស់គេត្រូវបានបញ្ចប់ជាមួយនឹងក្រុមនៅ La Liga មួយនេះ ។ តែទោះជាយ៉ាងណា ក្រុម PSG ហាក់មិនមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ប្រាក់ឈ្នួលដល់ Messi , Neymar និង Mbappe នៅក្នុងពេលតែមួយនោះទេ ដែលនាំឱ្យមានការសម្រេចចិត្តថាក្នុងចំណោម ៣ រូបនោះ អាចមានម្នាក់ត្រូវបោះបង់ ។ 

Kylian Mbappe

ហើយលើសពីនេះ​ យោងតាមកាសែតអេស៉្បាញ AS ក្នុងពេលចុងក្រោយនេះ បានអះអាងថាគ្រូបង្វឹក លោក Pochettino អាចនឹងអនុញ្ញាតឱ្យ Mbappe ចាកចេញបាន ដរាបណាគាត់ទទួលបាន Messi ឬ Aguero មកកាន់ក្រុមរបស់គាត់ ។

Kylian Mbappe

មិនខុសអ្វីពី Messi ដែរ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Manchester City កីឡាករ Sergio Aguero ក៏នឹងត្រូវផុតកុងត្រារបស់គេ នៅរដូវក្តៅខាងមុខនេះផងដែរ ដោយសារតែការចរចារលើកិច្ចសន្យាថ្មីនៅឯទឹកដី  Etihad ត្រូវបានគេរាយការណ៍ថាកំពុងជាប់គាំង  ៕

ប្រភព: Daily Star 

អានអត្ថបទបន្ទាប់៖ Eto’o ប្រាប់ Barca មិនបាច់ភ័យរឿង Messi ដើរចេញនោះទេ ព្រោះពួកគេមានតារាឆ្នើមរូបនេះ ចាំជំនួសស្រេចហើយ

វីរបុរស Barcelona លោក Samuel Eto’o បានអះអាងថា Ansu Fati គឺជាកីឡាករ ដែលមានសមត្ថភាពដើម្បីបំពេញចន្លោះប្រហោង របស់ខ្សែប្រយុទ្ធ Lionel Messi បាន ប្រសិនបើគេនឹងត្រូវដើរចេញពីទឹកដី Camp Nou នៅពេលណាមួយនោះ ។

Samuel Eto’o , Lionel Messi

ជាក់ស្តែង Messi នឹងត្រូវផុតកុងត្រានៅរដូវក្តៅខាងមុខនេះ ខណ:ការបន្តកិច្ចសន្យាថ្មីជាមួយក្រុម Barcelona ក៏ត្រូវបានគេជឿជាក់ថានឹងអាចកើតមានឡើងផងដែរ ។ 

Lionel Messi

ហើយយ៉ាងណាមិញ លោក Eto’o ដែលធ្លាប់បានចំណាយពេល ៥ រដូវកាលរួមជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានអះអាងថាក្រុម Barcelona អាចនឹងត្រូវផ្លាស់ប្តូរឈ្មោះ ប្រសិនបើ Messi ចាកចេញទៅនោះ ។ 

Lionel Messi

ប៉ុន្តែទោះជាយ៉ាងណា ទម្រង់លេងរបស់  Ansu Fati ហាក់កំពុងផ្ទុះឡើងយ៉ាងខ្លាំង ក្នុងរយ:ពេលថ្មីៗចុងក្រោយនេះ ខណ:កីឡាករវ័យ ១៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ចំនួន ៤ ដងរួចមក ស្របពេលលោក Eto’o  ជឿជាក់ថាគេនឹងក្លាយជាងកីឡាករម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជំនួសតំណែងរបស់ Messi បាន ។

Lionel Messi , Ansu Fati 

មិនតែប៉ុណ្ណោះ​បុរសវ័យ រូបនេះ បាននិយាយប្រាប់ SPORTbible ទៀតថា ៖ ”   ខ្ញុំគិតថា Fati គឺជាកីឡាករម្នាក់ សម្រាប់អនាគតរបស់ក្លិប ។ បច្ចុប្បន្នគាត់កំពុងធ្វើរឿងដ៏អស្ចារ្យ ដូច្នេះខ្ញុំគិតថាក្លឹបពិតជាត្រូវការបំប៉នគាត់បន្ថែម និងថែរក្សាគាត់ឲ្យបានល្អបំផុត ។ ហើយយើងសង្ឃឹមថាគាត់នឹងក្លាយជាកីឡាករតែម្នាក់៉គត់ ដែលអាចជំនួសតំណែងពី Messi បាន ” ៕​

Ansu Fati

ប្រភព: Mirror