PSG ព្រមចំណាយថ្លៃផ្ទេរ Icardi ពីក្លឹប Inter Milan ខណៈកិច្ចសន្យាខ្ចីជើងកៀកនឹងផុតកំណត់

Mauro Icardi មានគម្រោងក្នុងការផ្ទេរជាអចិន្ដ្រៃយ៍មកកាន់ Paris Saint-Germain បន្ទាប់ពីសំណើដែលមានតម្លៃ ៥៧លានអឺរ៉ូ ត្រូវបានទទួលការយល់ព្រមពីសំណាក់ក្លឹបដើម Inter Milan នេះបើតាមការរាយការណ៍របស់ Sky Italy។

ក្លឹបបារាំង PSG ប្រញាប់ប្រញាល់សម្រេចការផ្ទេរ ខ្សែប្រយុទ្ធអាហ្សង់ទីន មកជាកីឡាករពេញសិទ្ធរបស់ពួកគេ ក្រោយកិច្ចសន្យាខ្ចីជើងនឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភានេះ។

គួររំឮកថា Icardi មិនស្ថិតនៅក្នុងជម្រើសរបស់គ្រូបង្វឹក Antonio Conte របស់ក្រុម Inter Milan នោះទេ ប៉ុន្ដែរូ​បគេបានបង្ហាញទម្រង់លេងល្អសម្រាប់ក្លឹបបារាំង។

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ រកគ្រាប់បាល់បាន២០គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៣១ប្រកួតគ្រប់ពានរង្វាន់ទាំងអស់ មុនពេល Ligue 1 ត្រូវបានរំសាយរដូវកាលនៅខែមេសាកន្លងទៅ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ ក្លឹបកំពូលមួយនៅអឺរ៉ុបបោះបង់ការចង់បាន ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig

Inter Milan បានបោះបង់ឱកាសចង់បានខ្សែប្រយុទ្ធ Timo Werner បន្ទាប់ពីទទួលបានដំណឹងថា ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ នឹងមិនមានបំណងចង់ចូលរួមជាមួយពួកគេឡើយ។

Werner ទទួលបានការចាប់អារម្មណ៍សម្រាប់ការបង្ហាញទម្រង់លេងល្អនៅ Bundesliga និង Champions League ជាមួយនឹងក្រុម RB Leipzig នៅក្នុងរដូវកាលនេះ។

Inter ជាក្លឹបមួយចាប់អារម្មណ៍ចង់បាន Werner ទៅចូលរួម បានបោះបង់ការចង់បានរបស់ពួកគេ នេះបើតាមការបញ្ជាក់របស់ប្រធានផ្នែកកីឡាលោក Piero Ausilio។

លោកបាននិយាយថា៖ “យើងតែងតែពេញចិត្តរូបគេ ប៉ុន្ដែគេនឹងមិនមកចូលរួមជាមួយយើងឡើយ។ ខ្ញុំដឹងពីហេតុផលជាច្រើន ផ្សេងៗពីគ្នា។ ខ្ញុំដឹងពីគំនិតរបស់កីឡាករ និង អ្នកនៅជុំវិញខ្លួនរបស់គេ។ វាជាការពិតដែលគេនៅជាប់កុងត្រា(ជាមួយ Leipzig) ប៉ុន្ដែគេនឹងមិនមកទីនេះឡើយ។”

ប្រភព៖ Live Score