PSG រកឃើញកីឡាករលេខ១០ ដើម្បីជំនួស Neymar ដែលប្រុងចាកចេញទៅអេស្ប៉ាញ

តារាឆ្នើម Neymar ទំនងជាត្រូវចាកចេញពី Paris Saint-Germain ដែលធ្វើអោយក្លឹបយក្សបារាំង ត្រូវការកីឡាករលំដាប់កំពូលមួយរូប មកជំនួសកីឡាករប្រេស៊ីលរូបនេះ ហើយកីឡាករម្នាក់នោះអាចជា ខ្សែប្រយុទ្ធ Paulo Dybala។

កីឡាករអាហ្សង់ទីន មានទំនាក់ទំនងក្នុងការចាកចេញពីក្លឹបអ៊ីតាលី Juventus នៅរដូវក្ដៅនេះ ប៉ុន្ដែ សំណើក្នុងការផ្ទេរមកកាន់ Premier League ត្រូវបានបរាជ័យ។

យ៉ាងណាក្ដី ក្លឹបអ៊ីតាលី មានជម្រើសផ្សេងទៀត ក្នុងការលក់កីឡាកររូបនេះចេញ ហើយបច្ចុប្បន្នពួកគេរង់ចាំទទួលសំណើ ក្នុងការទិញកីឡាករវ័យ ២៥ឆ្នាំពី PSG។

បើតាមប្រភពពីវេបសាយ Calciomercato ក្លឹបបារាំងបានត្រៀមខ្លួនរួចរាល់ ក្នុងការដាក់សំណើនាំយក Dybala ហើយពួកគេរីករាយក្នុងការបង់ថ្លៃ សិទ្ធប្រើប្រាស់រូបភាពរបស់កីឡាកររូបនេះ ដែលមានភាពជាប់គាំងជាមួយនឹងក្លឹបនៅអង់គ្លេស៕

Ferdinand ចោទបាញ់ចំៗទៅកីឡាករឆ្នើមមួយរូប ដែលបដិសេធ United ទោះត្រូវអង្គុយកៅអីបម្រុងនៅក្លឹបរបស់ខ្លួន

អស់ល្អនឹងគ្នាហើយ! PSG ដករូប Neymar ចេញពីហាងផ្លូវការរបស់ក្លឹប ស្របពេលកីឡាករចង់ចាកចេញ

ប្រភព៖ Marca