PSG វ៉ៃបានកំណត់ត្រាធំមួយក្នុងប្រវត្តិសាស្រ្ត Ligue 1 ក្រោយបំបាក់ក្រុម Amiens

ក្រុម Paris Saint Germain នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយវ៉ាដាច់ក្រុមលេខ ២ ចំនួន ១៣ ពិន្ទុក្រោយពីឈ្នះដោយលទ្ធផល ៣ទល់នឹង០ លើក្រុម Amiens បើទោះបីជាគ្មានវត្តមានរបស់កីឡាករ Neymar  ក៏ដោយ ។

ជាក់គ្រាប់បាល់របស់កីឡាករ Cavani , Mbappe នឹង Marquinhos បានធ្វើឲ្យក្រុមរបស់លោក Tuchel នៅតែទាន់មិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងលីគនារដូវកាលនេះ ។

មិនតែប៉ុណ្ណោះការទទួលជ័យជម្នះនេះធ្វើឲ្យ  PSG ក្លាយជាក្រុមដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត Ligue 1 ដែលអាចរកបាន 50 ពិន្ទុ ត្រឹមតែ 18 ប្រកួតប៉ុណ្ណោះ ៕

ប្រភព: Thesun