PSG អាច​ឲ្យ Mbappe ចាកចេញ ប្រសិន Barca ព្រម​ប្រគល់​តារា​ឆ្នើម​មួយ​រូប​បូក​លុយ​រយ​លាន

PSG ​អាច​នឹង​ពិចារណា​ក្នុង​ការ​ដក​ចេញ Kylian Mbappe ពី​ក្រុម​របស់​ខ្លួន រួច​ប្រគល់​ជូន​ក្លឹប​យក្ស Barcelona ក្នុង​លក្ខខណ្ឌ​ដែល​ម្ចាស់​ដី Camp Nou ព្រម​វ៉ៃ​ចេញCoutinho ជាមួយ​ទឹក​ប្រាក់​រយ​លាន​បន្ថែម​ទៀត​ឲ្យ​ទៅ​ក្រុម​អ្នក​មាន​បារាំង។

ក្រុម​ប៉ារីស​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​មិន​ឲ្យ Neymar វិល​ទៅ​ក្លឹប​ចាស់​វិញ​បាន បែប​នេះ​អាច​ផ្តល់​ជម្រើស Mbappe ជំនួស​វិញ។ យោង​តាម​សារព័ត៌មាន Don balon បាន​ចុះ​ផ្សាយ​ថា​ក្លឹប PSG ចង់​បាន Coutinho មក​អម​ជើង Neymar ជាមួយ​ការ​ដក​ចេញ​កីឡាករ​បារាំង ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​លេង​ត្រូវ​គ្នា ត្រង់​ហេតុផល​ដែល​អ្នក​ទាំង​ពីរ​មាន​សញ្ជាតិ​ប្រេស៊ីល​តែ​មួយ។

យ៉ាងណាមិញ​ដោយ​តម្លៃ​របស់ Mbappe ខ្ពស់​ដល់​ទៅ ២៥០ លាន​អឺរ៉ូ ធៀប​នឹង Coutinho ខ្ទង់​ត្រឹម ១០០ លាន​អឺរ៉ូ បែប​នេះ​មាន​ន័យ​ថា​ក្លឹប​កាតាឡាន់​នឹង​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​បន្ថែម​ទៀត​ដល់​ខ្ទង់​រយ​លាន​ឯ​ណោះ​ក្នុង​ការ​ដោះដូរ​ដ៏​កក្រើក​មួយ​នេះ។

ប្រភព:FoxSportAsia

មតិយោបល់