R.Carlos៖ “បើ​ខ្ញុំ​ជា​អ្នក​សម្រេច ម្ល៉ោះ​កីឡាករ​កំពូល​រូប​នេះ​ឈរ​ជើង​នៅ R.Madrid យូរ​ណាស់​ហើយ”

អតីត​វីរបុរស​លោក Roberto Carlos បាន​ទម្លាយ​ថា​លោក​នឹង​នាំ​យក Neymar Jr មក​ចូលរួម​នៅ​ក្លឹប Real Madrid យូរ​ណាស់​មក​ហើយ ប្រសិន​លោក​ជា​អ្នក​សម្រេច​រឿង​គ្រប់​យ៉ាង។

Neymar
Roberto Carlos

ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល មាន​ភាព​ទាក់​ទើរ​ម្តង​ជា​ពីរ​ម្តង ជុំវិញ​ចចាមអារ៉ាម​ក្នុង​ការ​សម្រេច​ជ្រើសរើស​រវាង​ទ្រនំ Barcelona និង Real Madrid ដែល​ជឿ​ថា​ជា​ទ្រនំ​ថ្មី​មួយ​ក្រោយ​ខ្លួន​មាន​បំណង​ចង់​ចាកចេញ​ពី PSG។

Neymar

បើ​តាម​ការ​បញ្ជាក់​ប្រាប់ Fox Sports Radio លោក Carlos និយាយ៖ “បើ​សម្រេច​លើ​ខ្ញុំ Neymar គេ​មក​ដល់​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​គ្រប់​យ៉ាង​គឺ​វា​ពុំ​បែប​ហ្នឹង​ទេ”។

លោក​បន្ថែម៖ “ប្រភេទ​កីឡាករ​កំពូលៗ​បែប​នេះ​សក្តិសម​នឹង​លេង​ឲ្យ​ក្លឹប​កំពូល​ដូច​គ្នា ហើយ​សម្រាប់ Real Madrid បាន​បង្ហាញ​ថា​សក្តិសម​សម្រាប់​កីឡាករ​រាល់​គ្នា​រួច​ជា​ស្រេច តើ​អ្នក​ចង់​ឈ្នះ Champions League ទេ បើ​ចង់​ត្រូវ​មក Real Madrid”៕
ប្រភព៖ AF