R.Madrid ចង់​ប្រើប្រាស់​កីឡាករ​ដែល Benzema ស្អប់+Isco ដោះដូរ​ស្មើ​យក Dybala

ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​រៀបចំ​សំណើ​នៃ​ការ​ផ្តល់​ជូន Isco បូក​នឹង Vinicius Junior ដើម្បី​ដោះដូរ​ស្មើ​យក Paulo Dybala ពី​ក្លឹប​សេះ​បង្កង់ Juventus។

Isco
Paulo Dybala

កន្លង​ទៅ​នាយក​ជាន់​ខ្ពស់​របស់ Juventus លោក Fabio Paratici ក៏​បង្ហើប​ថា Dybabla កំពុង​ស្ថិត​ក្នុង​ការ​ចរចា​បន្ត​កុងត្រា​ថ្មី​ហើយ​ដែរ តែ​តាម​ចចាមអារ៉ាម​សង្កត់​ធ្ងន់​ថា​សាមី​ខ្លួន​ក៏​កំពុង​សិក្សា​មើល​ពី​ឱកាស​នៃ​ការ​ចាកចេញ ដោយ​មាន​ទាំង Real Madrid/Man Utd និង Chelsea ដែល​ចាប់​អារម្មណ៍​លើ​រូប​គេ។

សម្រាប់​ស្ដេច​ស អ្នកចាត់ការ​លោក Zinedine Zidane ​មាន​បំណង​ចង់​នាំ​យក Dybala មក​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ ក្រោយ​សមាជិក​ក្នុង​ក្រុម​បច្ចុប្បន្ន​ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ។ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ក្លឹប​នឹង​ប្រើប្រាស់ Isco+Vinicius លើ​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​អ៊ីតាលី។

Karim Benzma/Vinicius Jr

បញ្ជាក់​ថា Vinicius បាន​ទទួល​ការ​ខឹង​សម្បា​ជា​ខ្លាំង​ពី​សំណាក់​កីឡាករ​ Karim Benzema ក្រោយ​មើល​ឃើញ​ថា​គេ​លេង​មិន​បាន​ល្អ និង​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​ក្រុម​ប៊ិះ​តែ​ចាញ់​ក្រោម​ថ្វី​ជើង​របស់ Borussia Monchengladbach៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Christian Vieri ​ហៅ​កីឡាករ​បាល់ទាត់​រូប​នេះ ថា​ជា “Harry Potter ក្នុង​ពិភព​បាល់ទាត់”

អតីត​កីឡាករ​ជើង​ចាស់​លោក Christian Vieri បាន​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​ដល់ Lionel Messi បន្ទាប់​ពី Barcelona យក​ឈ្នះ ២-០ ទៅ​លើ Juventus កាល​ពី​ថ្ងៃ​ម្សិលមិញ។

Chrisitan Vieri
Lionel Messi

អតីត​កីឡាករ Juventus បាន​​និយាយ​​ថា M10 ប្រៀប​បាន​នឹង​បុរស​ចេះ​យុទ្ធ​សិល្បិ៍ The Harry Potter ក្នុង​ពិភព​បាល់ទាត់ ហើយ​លោក​ថា​នឹង​គ្រវែង​ទូរទស្សន៍​ចោល ប្រសិន​វីរបុរស​អាហ្សង់ទីន​ចូល​និវត្ត។

និយាយ​បែប​អស់​សំណើច Vieri និយាយ៖ “Barcelona លេង​បាន​យ៉ាង​ល្អ ដោយ​ពួក​គេ​តាម​ថា​អាច​រក​បាន ៦ ឬ ៧ គ្រាប់​យ៉ាង ពួក​គេ​លេង​បាន​ល្អ​ខ្លាំង​ណាស់ ដោយ Messi ជា​បុរស​ចេះ​យុទ្ធសិល្បិ៍ គេ​ជា Harry Potter ក្នុង​ពិភព​បាល់ទាត់”។

Lionel Messi

លោក​បន្ត៖ “ពេល​ដែល​គេ​ឈប់​លេង ខ្ញុំ​នឹង​គ្រវែង​ទូរទស្សន៍​ចោល​ហើយ ដោយ​ខ្ញុំ​នឹង​មិន​ទស្សនា​ទៀត​នោះ​ទេ ហើយ​ទៅ​មើល Netflix វិញ ព្រោះ​ពេល​គាត់​ឈប់​លេង ​បាល់​គ្មាន​អ្វី​ត្រូវ​មើល​ទៀត​ឡើយ”៕

ប្រភព៖ SportBible