R.Madrid ឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុម Chelsea ជុំវិញការផ្ទេរតារាឆ្នើមម្នាក់ទៀត

ក្លឹប Real Madrid បាននាំយកកីឡាករថ្មីចូលក្រុមចំនួន ៥ នាក់នៅរដូវក្តៅនេះ ក្នុងនោះមាន Eden Hazard ដែលបានចុះហត្ថលេខាពីក្រុមតោខៀវ Chelsea ហើយឥឡូវនេះរបាយការណ៍មួយបានអះអាងថា Los Blancos កំពុងស្វែងរកការធ្វើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមតោខៀវសម្រាប់តារាឆ្នើមផ្សេងទៀត ។

ជាក់ស្តែងយោងតាមរបាយការណ៍របស់ Defensa Central បានឲ្យដឹងតាមរយៈគេហទំព័រ Express ថាក្រុម Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយតោខៀវ ជុំវិញការផ្លាស់ប្តូរសម្រាប់កីឡាករ N’Golo Kante  ។

គួរបញ្ជាក់ផងដែរក្លឹបនៅ La Liga មួយនេះ បានព្យាយាមតាមចុះហត្ថលេខាលើ Kante នៅរដូវក្តៅនេះ ប៉ុន្តែបានបរាជ័យក្នុងការនាំយករូបគេមកកាន់ទឹកដីអេស្ប៉ាញ តែទោះយ៉ាងណាក៏ដោយពួកគេបានឈានដល់ការពិភាក្សាមួយជាមួយក្លឹប Chelsea អំពីការទិញលក់នាពេលអនាគតរបស់ខ្សែបម្រើបារាំងរូបនេះ ។

តែយ៉ាងណាមិញយោងតាមរបាយការណ៍មួយបានឲ្យដឹងថាកិច្ចព្រមព្រៀងផ្ទាល់ខ្លួននេះ មិនមែនសម្រាប់ការលក់ត្រង់ៗទេ ផ្ទុយទៅវិញ Real Madrid បានស្នើសុំឱ្យ Chelsea ជូនដំណឹងដល់ពួកគេ ប្រសិនបើមានក្លឹបណាមួយដាក់ការដេញថ្លៃជាផ្លូវការសម្រាប់ Kante នាពេលអនាគត នឹងផ្តល់ជូនដំណឹងដល់រូបគេប្រសិនបើក្រុងតោខៀវ សម្រេចចិត្តលក់ Kante ពេលណានោះ ៕

ប្រភព: FoxsportAsia