R.Madrid ត្រៀមប្រគល់តារាឆ្នើមខ្លួនម្នាក់ ឲ្យតែក្រុម Man Utd ព្រមព្រលែង Pogba

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្លឹប Real Madrid កំពុងតែថ្លឹងថ្លែងលើការប្រគល់កីឡាករ Gareth Bale ជាថ្នូរដូរយកខ្សែបម្រើ Paul Pogba ពីក្រុម Manchester United វិញ ។

ជាក់ស្តែងអតីតខ្សែប្រយុទ្ធក្រុម Tottenham កីឡាករ Bale ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League ខណៈពេលដែល Pogba របស់ក្លិប Manchester United បានបង្ហាញនៅសប្តាហ៍នេះថាវាគឺជាក្តីសុបិន្តមួយ ដើម្បីលេងឱ្យក្រុម Real Madrid ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ពី AS បានអះអាងថាក្លឹប Real Madrid ក៏មានចំណាប់អារម្មណ៍ក្នុងការនាំយក Pogba មកកាន់ទឹកដី Bernabeu ខណៈដែលគ្រូបង្វឹកលោក Zidane តែងតែជាអ្នកគាំទ្រដ៏ធំមួយរបស់កីឡាករបារាំងរូបនេះ ។

តែទោះជាយ៉ាងណាក្រុម Real Madrid មានអារម្មណ៍ថាវាពិតជាលំបាកណាស់ ក្នុងការទាក់ទាញ Pogba ឲ្យផ្ទេរមកលេងនៅទឹកដីអេស្ប៉ាញ ខណ:ខ្សែបម្រើរូបនេះកំពុងមានភាពសប្បាយរីករាយ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Solskjaer ៕

ប្រភព: Metro