R.Madrid ថាបើចង់បាន Isco ក្រុម Juventus ត្រូវប្រគល់តារាឆ្នើមរូបនេះមកវិញ

ក្រុម Juventus កំពុងតែសម្លឹងរកការផ្លាស់ប្តូរមួយសម្រាប់កីឡាករ Isco ខណ:ក្រុម Real Madrid បានស្នើសុំឱ្យក្លឹបយក្សនៅអុីតាលីមួយនេះព្រមដាក់កីឡាករ Paulo Dybala ជាផ្នែកនៃកិច្ចព្រមព្រៀងមួយនេះ ។

ជាក់ស្តែងយោងតាមសារព័ត៌មាន Tuttosport បានឱ្យដឹងថា Juve ជាក្លិបមួយក្នុងចំណោមក្លឹបជាច្រើន ដែលកំពុងតាមដានស្ថានការណ៍របស់ Isco នៅឯទឹកដី Bernabeu ។

យ៉ាងណាមិញដោយស្ថិតនៅក្រោមការដឹកនាំរបស់ Santiago Solari កីឡាករ Isco បានក្លាយទៅជាកីឡាកដែលអង្គុយកៅអីបំរុង ខណ:កីឡាកររូបនេះកំពុងពិចារណារកផ្លូវចេញមួយ ដើម្បីទទួលបានឱកាសលេងបានច្រើនជាងនេះ ។

លើសពីនេះក្រុម Real Madrid ត្រូវបានគេរាយការណ៍ថានឹងស្តាប់រាល់ការផ្តល់ជូនក្នុងទំហំទឹកប្រាក់ប្រមាណ ៧០ លានផោនសម្រាប់ខ្សែបម្រើវ័យកីឡាករវ័យ 26 ឆ្នាំរូបនេះ  ។

ដោយឡែកក្រុម Madrid មានបំណងបន្ថែមទឹកប្រាក់មួយចំនួនសម្រាប់ក្រុម Juve ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងដោះដូររវាង Isco នឹងកីឡាករ Dybala មានតម្លៃខ្លួន 100 លានផោន ៕

ប្រភព: Daily Mail