R.Madrid នឹងត្រូវចំណាយទឹកប្រាក់បំបែកកំណត់ត្រាពិភពលោក បើសិនចង់បានកីឡាករនៅ PL រូបនេះ

ក្រុម Real Madrid ត្រូវបានគេប្រាប់ឲ្យចំណាយទឹកប្រាក់ប្រមាណ ២០០ លានផោន បើសិនជាចង់ចុះហត្ថលេខនាំយកខ្សែបម្រើរបស់ក្រុម Tottenham Hotspur កីឡាករ Christian Eriksen ។

ជាក់ស្តែងក្រុម Madrid មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ប៉ុន្តែបើយោងតាមរបាយការណ៍ពី DailyStar បានឲ្យដឹងថាក្រុមនៅក្របខណ្ឌ Premier League មួយនេះ នឹងដាក់តម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោកសម្រាប់តារាឆ្នើមរបស់ពួកគេរូបនេះ ។

គួររំលឹកផងដែរថាកាលពីរដូវក្តៅឆ្នាំ ២០១៧ ក្រុមអ្នកមានបារំាងបានធ្វើការផ្លាស់ប្តូរមួយ ដោយបានចំណាយ ១៩៨ លានផោននាំយក Neymar ពីក្រុម Barcelona ដែលនេះជាតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពលោក ។

ប៉ុន្តែកាលពីពេលថ្មីៗនេះប្រធានក្លឹប Spurs លោក Daniel Levy  ត្រូវបានគេឲ្យដឹងថាមានឆន្ទៈក្នុងការទទួលយកកិច្ចព្រមព្រៀងណាមួយ ដែលមានតម្លៃ 200 លានផោន សម្រាប់កីឡាករ Eriksen ៕

ប្រភព: Goal

មតិយោបល់