R.Madrid បង្ហើបពីគម្រោង ចុះហត្ថលេខាលើតារាឆ្នើម Man City មួយរូប នៅរដូវក្តៅខាងមុខ

យោងតាមរបាយការណ៍ពី Mirror បានឱ្យដឹងថាក្លឹប Real Madrid ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្រុម Manchester City កីឡាករ Raheem Sterling នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែង Sterling ជាកីឡាករដ៏មានទេពកោសល្យមួយ ក្នុងចំណោមកីឡាករមានទេពកោសល្យជាច្រើនទៀត ដែលក្រុម Madrid  គ្រោងនឹងធ្វើការចុះហត្ថលេខាមកកាន់ទឹកដី Bernabeu សម្រាប់រដូវកាល 2019-20 ដែលមានរួមទាំង Neymar, Eden Hazard និង Christian Eriksen ផងដែរ ។

គួរបញ្ជាក់ផងដែលថាក្រុម Madrid ក៏ត្រូវបានគេរាយការណ៍ថាបានតាមដាន Sterling តាំងពីឆ្នាំ 2014 ហើយគ្រូបង្វឹកលោក Zinedine Zidane ក៏បានបង្ហាញពីការកោតសរសើររបស់លោកលើសញ្ជាតិអង់គ្លេសរូបនេះផងដែរ ។

តែទោះជាយ៉ាងណាក្រុម Man City បានត្រៀមខ្លួនរួចស្រេច ដើម្បីរក្សាតារាឆ្នើមវ័យ 24 ឆ្នាំរូបនេះ ខណ:ដែលគេបានចុះកុងត្រាថ្មីតម្លៃ 300,000 ផោនក្នុងមួយសប្តាហ៍ នឹងធ្វើឲ្យគេស្នាក់នៅក្លឹបរហូតដល់ឆ្នាំ 2023 ៕

ប្រភព: Mirror 

មតិយោបល់