R.Madrid បិទ​ផ្លូវ​មិន​ឲ្យ​ខ្សែ​បម្រើ​របស់​ខ្លួន ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​នៅ LaLiga

ត្បិត​កំពុង​ខ្ចី​ជើង​ជាប់​លក្ខខណ្ឌ​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal ប៉ុន្តែ​ខ្សែ​បម្រើ​ Dani Ceballos កំពុង​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ក្លឹប Valencia ចាប់​អារម្មណ៍​ចង់​បាន។

Dani Ceballos

Valencia-Barcelona

បុរស​វ័យ ២៣ ឆ្នាំ​មាន​ចិត្ត​ចង់​ចាកចេញ ព្រោះ​មិន​សូវ​មាន​ពេលវេលា​លេង​គ្រប់គ្រាន់​នៅ​ទឹកដី Emirate Stadium ស្រប​ពេល​ដែល Valencia ក៏​កំពុង​រង្គោះរង្គើ​ប្រជែង​ខ្លាំង​នៅ​ក្រុម Top 4 របស់ LaLiga ហើយ​ចង់​ពង្រឹង​ប្រព័ន្ធ​បម្រើ​តាម​រយៈ​ការ​នាំ​យក​កីឡាករ​រូប​នេះ​ចូល​ក្លឹប។

ត្បិត​បច្ចុប្បន្ន​ឈរ​នៅ​លេខ ៧ មាន​គម្លាត ១២ ពិន្ទុ​ធៀប​នឹង​ក្លឹប Real Madrid នៅ​កំពូល​តារាង​ក្តី ប៉ុន្តែ​Valencia ផ្ទុះ​ភាព​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ពី​បំបាក់​ក្លឹប Barcelona កាល​ពី​ពេល​កន្លង​ទៅ។

Dani Ceballos

ជុំវិញ​រឿងរ៉ាវ​នេះ Real Madrid នឹង​មិន​ប្រគល់​កីឡាករ​របស់​ខ្លួន​ឲ្យ​ទៅ​ក្លឹប​រួម​លីគ ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ឡើយ ពោល​គឺ​បន្ត​ឲ្យ Ceballos នៅ​ជាមួយ Arsenal ដល់​ចប់​កុងត្រា​ខ្ចី​ជើង​សឹម​គិតគូរ​សារ​ជា​ថ្មី៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ បើ​ឈ្នះ Shrewsbury ក្លឹប​ហង្ស​ Liverpool នឹង​ចាប់​ឲ្យ​ជួប​ក្រុម​ខ្លាំង​ Top 4 នៅ​អង់គ្លេស

ការ​ប្រកួត​រវាង Liverpool និង Shrewsbury នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ វេលា​ម៉ោង ០២:៤៥ នាទី​យប់ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Shrewsbury-Liverpool

Chelsea

យ៉ាងណាមិញ​ការ​ប្រកួត​នោះ​ដែរ​ក៏​នឹង​សម្រេច​លទ្ធផល​ក្រុម​ដែល​ត្រូវ​ធ្លាក់​ឬ​ឡើង ទៅ​កាន់​វគ្គ​បន្ទាប់ FA Cup ជុំ​ទី ៥។ នៅ​កៅអី​គូ​ប្រជែង​សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​មាន Chelsea នៅ​ទី​នោះ​រួច​ជា​ស្រេច​ហើយ ពោល​រវាង Liverpool និង Shrewsburry បើ​ក្រុម​ណា​ឈ្នះ នឹង​ត្រូវ​ឡើង​មក​ជួប Chelsea នៅ​ FA Cup វគ្គ​បន្ទាប់។

Shrewsbury-Liverpool

បែប​នេះ​មាន​ន័យ​ថា​ប្រសិន​ Liverpool ឈ្នះ នោះ​យើង​នឹង​បាន​ទស្សនា​នៅ​គូ​មរណៈ​រវាង Liverpool & Chelsea នៅ​ជុំ​បន្ទាប់។ ប៉ុន្តែ​លទ្ធផល​ក៏​មិន​អាច​សន្មត​បាន​នោះ​ដែរ ព្រោះ​តាម​អ្នកចាត់ការ​លោក Jurgen Klopp បាន​លើក​ឡើង​គឺ​នឹង​មិន​ដាក់​ឈុត​ធំ​ឲ្យ​ចូល​លេង​ប្រកួត​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​ឡើយ៕

ប្រភព៖ Sportskeeda