R.Madrid រកឃើញកីឡាករម្នាក់ ដែលពួកគេត្រូវចុះហត្ថលេខា ក្រោយប្រកួតទល់នឹងក្រុម AJax

ក្រុម Real Madrid បានទទួលជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុម Ajax ខណ:ក្រុមម្ចាស់ផ្ទះអាចរកគ្រាប់បាល់នាំមុខនៅតង់ទី 1  ប៉ុន្តែវាមិនត្រូវបានផ្តល់ឲ្យនោះទេ ដោយសារការកាត់សេចក្តីដោយវីដេអូជំនួយអាជ្ញាកណ្តាល (VAR) ។

ជាក់ស្តែងក្នុងចំណោមកីឡាករនៅទីលានទាំងអស់សម្រាប់ក្រុម Ajax គឺមានម្នាក់បានក្លាយជាគោលដៅដ៏យូរអង្វែងមួយរបស់ក្រុម Real Madrid ហើយគេត្រូវបានចាប់អារម្មណ៍កាន់ខ្លាំងបន្ថែមទៀត ក្រោយគេបានបង្ហាញសមត្ថភាពក្នុងអំឡុងការប្រកួតនេះ ។

យ៉ាងណាមិញយោងតាមរបាយការណ៍របស់ Don Balon បានរាយការណ៍ថា Matthijs De Ligt គឺជាកីឡាករ Ajax តែម្នាក់គត់ ដែលក្រុម Madrid ចង់ចុះហត្ថលេខាលើ ។

មិនតែប៉ុណ្ណោះបើទោះបីជាកីឡាករ De Ligt មិនអាចលេងបានល្អបំផុត ចំពោះការប្រកួតដែលគេធ្លាប់បានលេងក៏ដោយ តែប្រធានក្លិប Real Madrid លោក Florentino Perez ជាអ្នកគាំទ្រដ៏ធំមួយរបស់គេ ដែលគាត់ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលកីឡាករវ័យ 19 ឆ្នាំរូបនេះឱ្យជ្រើសរើសដើរចូលទឹកដី Bernabeu ជាជាងទៅ  Camp Nou ៕

ប្រភព: Foxsports