R.Madrid ​លៃលក​ចង់​វ៉ៃ​ចេញ​កីឡាករ ២ រូប​យក​លុយ​ទិញ​ខ្សែ​ការពារ​ម្នាក់​ថ្លៃ ២៥០ លាន

តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Real Madrid កំពុង​មាន​បំណង​ក្នុង​ការ​លក់​ចេញ​កីឡាករ James Rodriguez និង Nacho ដើម្បី​ប្រមែប្រមូល​ថវិកា​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ការពារ​ថ្មី Kalidou Koulibaly ចេញ​ពី​ក្លឹប Napoli។

Koulibaly ក៏​ជា​គោលដៅ​របស់ Man Utd មួយ​រូប​ផង​ដែរ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ប៉ុន្តែ​បែរ​ជា​សម្រេច​លើ​ការ​នាំ​យក Harry Maguire ក៏​ដោយ​សារ​តែ​កត្តា​តម្លៃ​ខ្ពស់​ជ្រុល​របស់​បុរស​សម្បុរ​ខ្មៅ។

ពិត​ណាស់​កន្លង​មក​អ្នក​ដឹកនាំ​ក្លឹប​ Napoli លោក Aurelio de Laurentiis ​បាន​កំណត់​តម្លៃ​ខ្លួន​សម្រាប់​ខ្សែ​ការពារ​មាឌ​មាំ​របស់​ខ្លួន​ដល់​ទៅ ២៥០ លាន​អឺរ៉ូ។ ត្បិត​ជា​តម្លៃ​កប់​ពពក​មួយ​ តែ​សម្រាប់ Madrid ក៏​ទំនង​ជា​មិន​ខ្លាច​នឹង​ចាយ​នោះ​ដែរ ខណៈ​ដែល​ការ​របូត​គ្រាប់​បាល់​នា​រដូវ​កាល​ចាស់​ក៏​កើត​មាន​ច្រើន ត្បិត​មាន​កីឡាករ​ពោរពេញ​ដោយ​គុណភាព​ដូច​ជា Varane និង Ramos ហើយ​ក៏​ដោយ។ ប្រភព៖ FoxSportAsia