Ramsey ចេញសារមួយផ្ញើទៅអ្នកគាំទ្រជាពិសេស ក្រោយយល់ព្រមចុះកិច្ចសន្យាជាមួយ Juventus

កីឡាករ Aaron Ramsey បានបង្ហោះសារមួយផ្ញើទៅកាន់អ្នកគាំទ្ររបស់ក្រុម Arsenal បន្ទាប់ពីបានយល់ព្រមចុះកិច្ចសន្យាជាមួយ Juventus សម្រាប់រដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងកីឡាករវ័យ 28 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចមួយមុន ជាមួយក្លិប Juventus ក្នុងតម្លៃពលកម្ម 200,000 ផោនក្នុងមួយសប្ដាហ៍ ដែលបានកាត់ព័ន្ធបង់ពន្ធរួមរាល់ ហើយនេះជាប្រាក់ពលកម្មដែលធ្វើឱ្យរូបគេក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេបំផុតនៅចក្រភពអង់គ្លេស  ។

យ៉ាងណាមិញប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលីបានរាយការណ៍កាលពីខែមុនថា Ramsey បានយល់ព្រមកិច្ចសន្យាជាមួយក្រុម Juventus បន្ទាប់ពីបញ្ចប់ការធ្វើតេស្តសុខភាព ហើយនឹងចូលរួមជាមួយក្លឹបនេះនៅរដូវក្រោយ ។

លើសពីនេះ Ramsey បានសរសេរសារនៅលើទំព័រ Instagram កាលពីពេលថ្មីៗនេះថា ៖ ” ដូចដែលអ្នកប្រហែលជាធ្លាប់បានឮរួចមកហើយ ហើយខ្ញុំបានព្រមព្រៀងជាមួយក្លឹបបាល់ទាត់ Juventus ” ។ “ខ្ញុំចង់ចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនមួយសម្រាប់អ្នកគាំទ្រ Arsenal ទាំងអស់ ” ។

” អ្នកបានស្វាគមន៍ខ្ញុំក្នុងនាមជាក្មេងជំទង់ម្នាក់ និងបាននៅទីនោះសម្រាប់ខ្ញុំគ្រប់កាល:ទេស:ទាំងអស់ ដែលខ្ញុំបានជួបប្រទះក្នុងអំឡុងពេលរបស់ខ្ញុំនៅក្លឹបនេះ ។ វាគឺចិត្តដ៏ធ្ងន់មួយ ដែលខ្ញុំចាកចេញពីក្លឹបបន្ទាប់ពីរយៈពេល 11 ឆ្នាំដែលមិនគួរឱ្យជឿនៅក្នុងភាគខាងជើងទីក្រុងឡុងដ៍នេះ ។ សូមអរគុណ ” ៕

ប្រភព: Mirror 

 

មតិយោបល់