Rashford កំពុងដើរតាមគន្លងរៀមច្បង Ronaldo ប៉ុន្ដែមានចំណុចសំខាន់មួយដែលត្រូវពង្រឹងបន្ថែម

ខ្សែប្រយុទ្ធ Marcus Rashford កំពុងតែព្យាយាមដើរតាមគន្លងរបស់ អតីតតារាឆ្នើមលេខ៧របស់បិសាចក្រហម Cristiano Ronaldo នៅក្នុងផ្នែកខ្លះនៃការប្រកួត នេះបើតាមការលើកឡើងរបស់លោក Dimitar Berbatov ប៉ុន្ដែខ្សែប្រយុទ្ធរបស់ Manchester United រូបនេះត្រូវប្រឹងប្រែងបន្ថែមក្នុងការបញ្ចប់ទី។

កីឡាករវ័យ២១ឆ្នាំ យកលំនាំការស៊ុតបាល់ហ្វ្រីឃីគពីរៀមច្បង Ronaldo ប៉ុន្ដែ មានចំណុចមួយចំនួនដែលរូបគេត្រូវបំពេញបន្ថែម ដើម្បីអាចបំពេញសក្ដានុពលរបស់ខ្លួន។

អតីតខ្សែប្រយុទ្ធ Man United លោក Berbatov បាននិយាយថា៖ “គេមានភាពខុសប្លែកគ្នា។ គេរត់ទៅមុខគូប្រកួត ហើយប្រឹងយកឈ្នះគូប្រកួត។ គេមានទំនុកចិត្ត គេពិតជាលឿន ដែលខ្ញុំមិនធ្លាប់ធ្វើបាន។ គេកំពុងរៀនសូត្របច្ចេកទេសស៊ុតបញ្ចូលទី ខ្ញុំអាចមើលឃើញដូច្នេះ។ គេកំពុងព្យាយាមធ្វើត្រាប់តាម Ronaldo ជាមួយនឹងការស៊ុតហ្វ្រីឃីគ។

“រឿងមួយដែលគេត្រូវប្រឹងប្រែងបន្ថែមគឺការបញ្ចប់ទី ជាផ្នែកតូចៗលំអិតនៃការបញ្ចប់ទីរបស់គេ។ គេនៅក្មេងមែន ប៉ុន្ដែគេមានបទពិសោធន៍។”

ប្រភព៖ Goal