Raul ប្រាប់​ពី idol ក្នុង​ដួង​ចិត្ត​មួយ​រូប តែ​មិនមែន​ជា​វីរបុរស​នៅ Real Madrid

Raul Gonzales បច្ចុប្បន្ន​ជា​អ្នកចាត់ការ​នៅ​ក្លឹប Real Madrid B ​ក្រោយ​ធ្លាប់​ឆ្លង​កាត់​បំពេញ​អាជីព​នៅ​ឈុត​ធំ​អស់​រយៈ​ពេល ១៦ ឆ្នាំ។ Raul ​ត្រូវ​បាន​រាប់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​មួយ​រូប​ឲ្យ​ក្លឹប ​ដែល​រក​បាន ២២៨ គ្រាប់​នៅ ៥៥០ ប្រកួត​សរុប​ក្នុង​លីគ។

Raul Gonzales

ឆ្លើយឆ្លង​ប្រាប់​អ្នក​សារព័ត៌មាន​ជុំវិញ​ idol ក្នុង​ដួង​ចិត្ត​ដែល Raul ស្រលាញ់​តាំង​ពី​លោក​នៅ​ក្មេង លោក​បាន​និយាយ​ថា៖ “ពេល​ខ្ញុំ​នៅ​តូចៗ លោក Paulo Futre គឺ​ជា idol របស់​ខ្ញុំ”។

Paulo Futre

Futre ធ្លាប់​លេង​ឲ្យ Atletico Madrid នៅ​ចន្លោះ​ឆ្នាំ ១៩៨៧ និង ១៩៩៣ ​ខណៈ Raul ក៏​ធ្លាប់​លេង​ឲ្យ​ថ្នាល​យុវជន​ At បាន ២ ឆ្នាំ​អំឡុង​ពេល​នោះ​ផង​ដែរ មុន​ផ្លាស់​មក Real Madrid៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ “CR7 ជាកីឡាករល្អដាច់គេ តែកីឡាករដែលខ្ញុំចូលចិត្តបំផុតគឺម្នាក់នេះ” – អតីតកូនបិសាច Januzaj

បច្ចុប្បន្នក្លឹបបិសាចក្រហម Manchester United កំពុងតែក្លាយជាប្រធានបទដ៏ទាក់ទាញមួយក្នុងពិភពកីឡាបាល់ទាត់ ដោយសារតែមួយរយៈចុងក្រោយបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ពោលគឺ ១១ ប្រកួតចុងក្រោយមិនដែលចាញ់ទាល់តែសោះ។ ដោយឡែកថ្មីៗនេះអតីតកូនបិសាច Adnan Januzaj ក៏បានប្រាប់ពីចំណាប់អារម្មណ៍ទាក់ទងនឹងក្រុមចាស់របស់ខ្លួនផងដែរ។

Adnan Januzaj
Adnan Januzaj

ខ្សែប្រយុទ្ធស្លាបស្ដាំបានប្រាប់ទៅកាន់កាសែតអេស៉្បាញ AS ថា៖ “Manchester United គឺជាក្រុមទី ២ សម្រាប់ខ្ញុំបន្ទាប់ពី Real Sociedad”។ គេក៏បានបន្ថែមថា៖ “កីឡាករដែលល្អបំផុតសម្រាប់ខ្ញុំគឺ​ Cristiano Ronaldo ចំណែកកីឡាករដែលខ្ញុំពេញចិត្តជាងគេគឺ Paul Pogba ព្រោះខ្ញុំនិងគាត់ធ្លាប់លេងបាល់ជាមួយគ្នា”។

Adnan Januzaj ជាមួយ​ Pogba

គួរបញ្ជាក់ដែរថា កីឡាករវ័យ ២៥ ឆ្នាំបានចំណាយពេល ១​ ឆ្នាំនៅក្រុមថ្នាលយុវជនរបស់ Man Utd ជាមួយ Pogba ផងដែរ មុននឹងចាកចេញទៅក្លឹប Real Sociedad កាលពីឆ្នាំ ២០១៧។ អំឡុងពេលដែលនៅជាមួយនឹងក្លឹបថ្មី រូបគេក៏ធ្លាប់បានជួយឲ្យក្រុមបានឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Copa del Rey ទៀតផង៕

ប្រភព: AF