Real កំពុងពិចារណា នាំយកអតីតខ្សែការពារ ដែលបានលក់កាលពីរដូវកាលមុន ត្រលប់មកវិញ

ក្លឹប Real Madrid កំពុងពិចារណា នាំយកខ្សែការពារកណ្ដាលរបស់ក្លឹប Espanyol Mario Hermoso ត្រលប់មកវិញ នេះបើយោងតាមកាសែត Diario AS។

ខ្សែការពារវ័យ២៣ឆ្នាំ បានចូលរួមជាមួយនឹងក្លឹបមកពីកាតាឡាន់ កាលពីរដូវក្ដៅឆ្នាំមុនពី Real Madrid ក្នុងតំលៃ ៤០ម៉ឺនអឺរ៉ូ(៤៦ម៉ឺនដុល្លារ) ខណៈដែលរូបគេបានចុះកុងត្រាជាមួយនឹងក្លឹបថ្មី រហូតដល់ឆ្នាំ ២០២០ ជាមួយនឹងតំលៃទិញផ្ដាច់កុងត្រា ៤០លានអឺរ៉ូ។

យ៉ាងណាក្ដី បើយោងតាមការរាយការណ៍តាមប្រភពជាច្រើន បានអោយដឹងថា ក្លឹបជើងឯកបាល់ទាត់អឺរ៉ុប អាចនឹងនាំយកខ្សែការពារអេស្ប៉ាញរូបនេះ ត្រលប់មកវិញ ក្នុងតំលៃត្រឹមតែ ៧.៥លានអឺរ៉ូប៉ុណ្ណោះ។

បច្ចុប្បន្ន Hermoso តែងតែស្ថិតនៅក្នុងជម្រើសដំបូងរបស់ Espanyol ក្នុងតំណែងជាខ្សែការពារ ហើយក៏អាចរកគ្រាប់បាល់បានពីរគ្រាប់ផងដែរ សំរាប់រដូវកាលនេះ ហើយកាលដែលលេងនៅ Real Madrid Castilla គេក៏ជាតារាឆ្នើមមួយរូបនៅក្នុងក្រុមផងដែរ៕

ប្រភព៖ Football Espana

មតិយោបល់