Real Madrid ជាក្រុមដែល ក្សត់គ្រាប់បាល់រយៈពេលវែង បន្ទាប់ពីក្រុមមួយនៅ Ligue 1

កាលពីថ្មីៗ Real Madrid ត្រូវបានចាត់ទុកថាជាក្រុមមួយដែល មិនអាចរកគ្រាប់បាល់អស់រយៈពេលវែងជាងគេ ប៉ុន្ដែមានក្រុមមួយផ្សេងទៀត ដែលមិនអាចរកគ្រាប់បាល់បានរយៈពេលវែងជាង ក្រុមយក្សអេស្ប៉ាញនេះទៅទៀត។

ក្រុមអធិរាជស ត្រូវលេងដោយមិនអាចរកគ្រាប់បាល់បាន ៤០៩នាទីមកហើយ ដែលគ្រាប់បាល់ចុងក្រោយបង្អស់ រកបានដោយខ្សែបម្រើ Marco Asensio ដែលបានយកឈ្នះក្រុម Espanyol ក្នុងលទ្ធផល ១-០។ Real បានបរាជ័យក្នុងជំនួបទល់នឹង Sevilla ជាមួយនឹងលទ្ធផល ៣-០ ហើយស្មើជាមួយ Atletico ០-០ មុនពេលបរាជ័យ ក្នុងជំនួបទល់នឹង CSKA Moscow និង Alaves ក្នុងលទ្ធផល ១-០ ដូចគ្នា។

ប៉ុន្ដែ ក្លឹបបារាំង Dijon FCO ជួបបញ្ហាដ៏អាក្រក់មួយនេះក្នងរយៈពេលវែងជាង Real Madrid ទៅទៀត ពោលគឺ ៤៣៧នាទី ដោយគ្មានគ្រាប់បាល់។

បន្ទាប់ពីចាប់ផ្ដើមរដូវកាល ជាមួយនឹងជ័យជំនះ៣ប្រកួតជាប់គ្នា ក្រុម Dijon ទទួលបានតែ១ពិន្ទុប៉ុណ្ណោះសំរាប់ ៦ប្រកួតបន្ទាប់ ដែលធ្វើអោយពួកគេ ត្រូវធ្លាក់ទៅបាតតារាង Ligue 1៕

ប្រភព៖ Daily Mail