Real Madrid ត្រៀមរួចជាស្រច ដើម្បីនាំយកតារាឆ្នើមនៅ EPL មកចូលរួម កុំឲ្យខកចិត្តដូចកាល Kepa

Real Madrid អាចនឹងចុះហត្ថលេខានាំយក ខ្សែបម្រើ Christian Eriksen មកចូលរួមនៅខែមករានេះ ដោយពួកគេមិនបណ្ដោយឲ្យខកខានឱកាសនៅពេលដោះដូរកីឡាករ ដូចកាលពីខែមករា២០១៨ ជាមួយនឹង អ្នកចាំទី Kepa Arrizabalaga ឡើយ។

មានករណីពីរអាចនឹងកើតឡើងស្រដៀងគ្នា ប៉ុន្ដែ លោក Zidane មិនមានបំណងចង់បាន អ្នកចាំទីអេស្ប៉ាញនោះទេកាលនោះ ហើយលោកក៏មិនចាំបាច់ក្នុងការចុះហត្ថលេខាជាមួយ Eriksen នោះដែរនៅក្នុងរដូវក្ដៅនេះ។

គួររំឮកថា កាលនោះគ្រូបង្វឹកសញ្ជាតិបារាំង មិនមានឆន្ទៈក្នុងការចចារ នាំយក Kepa មកចូលរួមក្រុមដែលលោកដឹកនាំនោះទេ ដោយសារនៅក្នុងក្រុមដែលលោកដឹកនាំមាន អ្នកចាំទីពីររូបគឺ Keylor Navas និង Kiko Casilla។

ក្រោយចប់រដូវកាល ២០១៧/១៨ Kepa បានបន្ដកុងត្រាជាមួយនឹង Athletic Club មុនពេលដែលផ្ទេរមកកាន់ Chelsea នៅរដូវក្ដៅ ក្នុងតំលៃខ្លួន ៨០លានអឺរ៉ូ ខណៈដែលក្លឹបអធិរាជស មានឱកាសក្នុងការចុះហត្ថលេខាជាមួយរូបគេ ក្នុងតំលៃខ្លួន ២០លានអឺរ៉ូ។

នៅក្នុងករណីរបស់ Eriksen ក្លឹបមាន់ខ្នាយមាស មានបំណងចង់ឲ្យកីឡាកររូបនេះ ចាកចេញនៅក្នុងតំលៃខ្លួនទាបជាងទីផ្សារ ជាជាងឲ្យរូបគេចាកចេញ ដោយគ្មានតំលៃខ្លួន នៅពេលកុងត្រាត្រូវបញ្ចប់នៅរដូវក្ដៅឆ្នាំ ២០២០ ខាងមុខនេះ៕

អានអត្ថបទបន្ទាប់៖ ក្រៅពីយកឈ្នះក្រុមកម្ពុជា ក្រុមអ៊ីរ៉ង់សាទររឿងមួយ មុនពេលពេលប្រកួតវគ្គជម្រុះនៅទឹកដីរបស់ខ្លួន

ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានសាងប្រវត្តិសាស្ដ្រនៅក្នុងការប្រកួតជម្រុះជុំទី២ World Cup នៅតំបន់អាស៊ី ក្នុងរយៈពេល៤ទសវត្សរ៍ ក្រៅពីបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ១៤-០។

អ្នកគាំទ្រក្រុមអ៊ីរ៉ង់

ក្រុមអ៊ីរ៉ុងបានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទល់នឹងក្រុមគោព្រៃកម្ពុជា នៅទឹកដី Azadi Stadium ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ង់បានសំរេច កែប្រែច្បាប់ ដែលអនុញ្ញាតិឲ្យស្ដ្រីមានសិទ្ធ ក្នុងការទស្សនាការប្រកួតបាល់ទាត់។

Sardar Azmoun រកបានហេតទ្រីគទល់នឹងក្រុមកម្ពុជា

មានស្ដ្រីជាច្រើនរយនាក់ បានធ្វើដំណើរទស្សនាការប្រកួតនៅកីឡដ្ឋាននោះ ដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេ ដោយបានលត់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Keisuke Honda យ៉ាងចាស់ដៃ។

នៅក្នុងការប្រកួតនោះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បានស្រែកច្រៀងអបអរ សំរាប់ព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបានសំរាប់ពួកគេ ហើយមុនការប្រកួតមកដល់ កីឡាករបានទះដៃអបអរសាទរចំពោះការសំរេចឲ្យអ្នកគាំទ្រស្ដ្រីចូលរួមទស្សនាការប្រកួតនេះ៕

ប្រភព៖ Be Soccer