Real Madrid សុំប្ដូរយកកីឡាករម្នាក់ជាថ្នូរ នៃការដាក់ឲ្យ Spurs ខ្ចីជើង Gareth Bale

ក្លឹប Tottenham ព្យាយាមក្នុងការនាំយក Gareth Bale ត្រលប់មកវិញពីក្លឹប Real Madrid ដោយផ្ដល់ឲ្យខ្សែបម្រើ Dele Alli ជាថ្នូរនៃការដោះដូរនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Telegraph បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស កំពុងព្យាយាមរិះរកមធ្យោបាយ ដើម្បីនាំយក Bale មកវិញ ហើយបើគ្មានអ្វីផ្លាស់ប្ដូរ ក្លឹបអធិរាជស នឹងចំណាយថ្លៃពលកម្មពាក់កណ្ដាលរបស់ខ្សែប្រយុទ្ធសញ្ជាតិវេលស៍ ដើម្បីដាក់ដែលនាំទៅចូលរួមខ្ចីជើង មួយរដូវកាល ដូច្នេះ Spurs អាចនឹងត្រូវចំណាយ ៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ទៅលើប្រាក់ឈ្នួលកីឡាកររូបនេះ។

ហើយ Real Madrid មានបំណងក្នុងការនាំយក Alli ទៅចូលរួមក្រុម សម្រាប់រដូវកាលនេះ ប៉ុន្ដែពួកគេក៏នឹងចំណាយទៅលើប្រាក់ឈ្នួលទាំងស្រុងរបស់កីឡាកររូបនេះ ប្រមាណ ១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។

ការដោះដូរនេះអាចជាយុទ្ធសាស្ដ្រឈ្នះៗរវាងក្លឹបទាំងពីរ ដោយសារតែ Bale ហាក់មិនស្ថិតនៅក្នុងជម្រើសក្នុងក្រុមដែលដឹកនាំដោយលោក Zinedine Zidane ខណៈ Alli មិនបានបង្ហាញទម្រង់លេងល្អនោះទេ សម្រាប់ក្រុមមាន់ខ្នាយមាស៕

ប្រភព៖ Telegraph