Reguilon កាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹបនៅ PL តែមិនមែនជាមួយក្រុម Man United

ក្រុមមាន់ខ្នាយមាស Tottenham កំពុងជិតឈានក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Sergio Reguilon របស់ក្រុម Real Madrid បន្ទាប់ពីបានចូលរួមប្រកួប្រជេងជាមួយក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ។

Sergio Reguilon 

ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ អាចនឹងត្រូវចាកចេញពីទឹកដី Bernabeu នារដូវក្តៅនេះ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ក្នុងកិច្ចសន្យាខ្ចីជើងនៅឯក្រុម Sevilla កាលពីរដូវកាលមុន ហើយក្រុម United ក៏បានធ្វើការចរចាជាមួយ Madrid កាលពីសប្តាហ៍មុនផងដែរ ជុំវិញការផ្តល់ជូនកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ២០ លានផោន ។

Sergio Reguilon

តែទោះយ៉ាងណាការពិភាក្សាទាំងនោះត្រូវបានបរាជ័យវិញ ក្រោយពីក្រុម R.Madrid ទទូចចង់ដាក់កិច្ចព្រមព្រៀងទិញយក Reguilon ត្រលប់មកវិញ នៅក្នុងកិច្ចសន្យានោះ ប៉ុន្តែត្រូវបានក្រុម United បដិសេធ ។

ហើយយ៉ាងណាមិញ វាហាក់បានបើកឱកាសសម្រាប់ក្រុម Tottenham ខណ:របាយការណ៍ចុងក្រោយពី Athletic បានបង្ហាញថាកិច្ចព្រមព្រៀងមួយរវាងក្រុម Spurs និង Madrid កាន់តែខិតជិតបញ្ចប់ហើយ ដោយនឹងត្រូវឃើញ Reguilon ផ្លាស់ទៅលេងនៅទីក្រុងឡុងដ៏ជាមួយកុងត្រាជាអចិន្ត្រៃយ៍មួយ ។

Sergio Reguilon

រំលឹកផងដែរថា Spurs បានចុះកុងត្រាជាមួយ Matt Doherty និង Pierre-Emile Højbjerg ចូលក្រុមរួចរាល់ហើយនៅរដូវក្តៅនេះ ប៉ុន្តែគ្រូបង្វឹកលោក Jose Mourinho នៅតែចង់ចុះហត្ថលេខាលើខ្សែការពារឆ្វេងថ្មីម្នាក់ទៀត បន្ទាប់ពីកីឡាករ Danny Rose ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹប ៕

ប្រភព: Metro