Rivaldo៖ “បើ​ចង់​បន្ត​ឈរ​ជើង​នៅ Barca លុះ​ត្រា​តែ Valverde ធ្វើ​រឿង​នេះ​ឲ្យ​បាន​សិន”

អតីត​វីរបុរស​ជើង​ចាស់​នៅ​ក្លឹប FC Barcelona និង​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Rivaldo ​បាន​និយាយ​ទាក់ទិន​នឹង​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​របស់​អ្នកចាត់ការ​លោក Ernesto Valverde។

Valverde

Rivaldo

លោក​បាន​សង្កត់​ធ្ងន់​ត្រឹម​ពាក្យ​មួយ​ម៉ាត់​ថា ‘ប្រសិន Valverde ចង់​ឲ្យ​តំណែង​ស្ថិតស្ថេរ លុះត្រា​តែ​យក​ឈ្នះ Champions League សិន’។

Ronald Koeman

លោក Rivaldo បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា៖ “នៅ​ពេល​ដែល Barcelona ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ល្អ នោះ​ចចាមអារ៉ាម​ក៏​ចាប់​លេចឡើង​ទាក់ទិន​នឹង​ការ​ជំនួស​តំណែង​លោក Ernesto Valverde ហើយ​ Ronald Koeman ក៏​ជា​បេក្ខភាព​មួយ​រូប​ដែល​គេ​លើក​យក​មក​និយាយ និង​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ក្លឹប”។

Rivaldo

លោក​បន្ត៖ “អនាគត​របស់​លោក Valverde ក៏​ស៊ីសង​លើ​ការ​លេង​នៅ Champions League ​ហើយ​នៅ LaLiga ក៏​ពួក​គេ​គួរ​តែ​ខិតខំ​ដើម្បី​ពាន​រង្វាន់ យ៉ាងណាមិញ​ប្រសិន Valverde បរាជ័យ​ការ​ឈ្នះ​ពាន UCL ម្តង​ទៀត នោះ​អ្នកចាត់ការ​ថ្មី​ក៏​យើង​នឹង​បាន​ឃើញ​នៅ​រដូវ​កាល​ក្រោយ”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Richards ប្រៀបធៀប​រវាង Messi និង Ronaldo ក្នុង​នោះ​មាន​ម្នាក់​ពិបាក​បិទ​បំផុត

អតីត​កីឡាករ​នៅ​ក្លឹប Manchester City គឺ Micah Richards បាន​និយាយ​ពី​ការ​តតាំង​រវាង Lionel Messi និង Cristiano Ronaldo។ ក្នុង​នោះ​លោក​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ ហើយ​ជ្រើស​យក Messi ជា​គូ​ប្រជែង​ដែល​ពិបាក​នឹង​តាម​បិទ​បំផុត។

Ronaldo និង Richard

Richard និង Messi

ប្រាប់​សារព័ត៌មាន SPORTbible លោក Richard ​និយាយ​ថា៖ “ខ្ញុំ​សុំ​និយាយ​ថា Lionel Messi ហើយ ព្រោះ​ខ្ញុំ​ធ្លាប់​លេង​ប៉ះ Ronaldo គឺ​ធ្វើ​ឲ្យ​គាត់​ស្ងាត់ស្ងៀម​ប៉ុន្មាន​ដង​រួច​មក​ហើយ”។

សារព័ត៌មាន​ខាង​លើ​ចោទ​សួរ​ថា៖ “តើ​ការ​បិទ Ronaldo វា​ស្រួល​ខ្លាំង​ណាស់​មែន​ទេ” លោក Richards ឆ្លើយ​ទាំង​អស់​សំណើច៖ “មិនមែន​ថា​ស្រួល​ពេក​នោះ​ទេ តែ​យើង​ទៅ Old Trafford គឺ​យើង​លេង​បាន​ល្អ​ទល់​នឹង Ronaldo ស្រប​ពេល​ជាមួយ Messi គឺ​ពិបាក​នឹង​ចូល​ជិត​បុរស​ម្នាក់​នេះ​ខ្លាំង​បំផុត”។

Ronaldo និង Richard

លោក​បន្ត៖ “ពេល​ខ្លះ​យើង​គិត​ថា​អាច​ចាប់​គាត់​ជាប់​ហើយ តែ​គាត់​ផ្លាស់ទី​យ៉ាង​លឿន ពោល​គឺ​អ្នក​មិន​អាច​គិត​ទុក​ជា​មុន​ជាមួយ Messi ​បាន​ឡើយ ជា​រួម​ពេល​ដែល​គាត់​បាន​បាល់ ព្យាយាម​ផ្តួល​គាត់​ឲ្យ​រហ័ស​តាម​ដែល​អាច​ទៅ​រួច”៕

ប្រភព៖ SportBible