Roma ដុត Juventus មួយទំហឹង ផ្អើលបណ្ដាញសង្គម Twitter

គណនី Twitter របស់ ក្លឹប Roma ជាភាសាអង់គ្លេស បានដុត Juventus មួយទំហឹង បន្ទាប់ពីក្លឹបសេះបង្កង់បានប្រកាស​ ពីការបើកហាងនៅក្នុងរដ្ឋធានីរ៉ូម នៃប្រទេសអ៊ីតាលី។

វាមិនមែនជាលើកទី១នោះទេ ដែលគណនីដែលមានឈ្មោះថា AS Roma English បង្ហោះសារកំប្លែងៗ ជាមួយនឹងន័យឌឺដង ហើយ Juve ជាជនរងគ្រោះបន្ទាប់ ដែលរកការចំអន់ បន្ទាប់ពីពួកគេបើកហាងរបស់ខ្លួន នៅទីក្រុងដែលជាមូលដ្ឋានរបស់ Roma។

Juve បាន tweet ថា៖ “តើអ្នករស់នៅទីក្រុងរ៉ូមមែនទេ? កុំភ្លេចមកមើល ហាងថ្មីរបស់យើងនៅផ្លូវ via Nazionale 55!”

ហើយ Roma បានមិនបង្អង់យូរ ហើយឆ្លើយតបទៅវិញថា៖ “ទីបំផុត មានអ្វីដែលអ្នកមិនគួរទៅមើលនៅទីក្រុងរ៉ូមហើយ។”