Ronaldo ចង់ឲ្យ Juve ចាត់ចែងចុះហត្ថលេខាលើកីឡាករម្នាក់ ដែលត្រូវបានមើលរំលងដោយក្រុម Barcelona

កីឡាករ Cristiano Ronaldo មានអារម្មណ៍ថាក្លឹប Juventus ត្រូវការពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត នៅពេលទីផ្សារដោះដូរកីឡាករបើក ហើយរូបគេក៏បានស្នើសុំឲ្យក្លឹបមួយនេះ ធ្វើការផ្លាស់ប្តូរមួយសម្រាប់កីឡាករ Adrien Rabiot ដែលត្រូវបានមើលរំលងដោយក្លឹប Barcelona ។

ជាក់ស្តែងបើយោងតាមរបាយការណ៍ពី Don Balon បានរាយការណ៍ថាតារាឆ្នើមព័រទុយហ្គាល់រូបនេះ ហាក់មានសិទ្ធលូកដៃចូលក្នុងការផ្លាស់ប្តូរកីឡាកររបស់ក្លឹប នឹងបានកំណត់អត្តសញ្ញាណថា Adrien Rabiot ជាកីឡាករមួយរូប ដែលអាចមកពង្រឹងក្រុមបន្ថែមទៀតនៅរដូវកាលក្រោយនេះ ។

គួរបញ្ជាក់ថា  Rabiot បានបដិសេធក្នុងការបន្តកុងត្រាថ្មីមួយនៅក្នុងក្រុមយក្សបារាំង PSG ខណ:ដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេ និងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ដែលជាហេតុធ្វើឲ្យរូបគេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនមួយរូបនៅរដូវកាលក្រោយ ។

យ៉ាងណាមិញក្លឹប Barcalona ធ្លាប់បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករសញ្ជាតិបារំាងរូបនេះ ប៉ុន្តែក្រោយពីចុះហត្ថលេខាបានកីឡាករ Frenkie de Jong កាលពីខែមករា ក្រុមនៅយក្សនៅអេស្ប៉ាញមួយនេះក៏ចាប់ផ្តើមអស់ចិត្តវិញ ។

តែទោះយ៉ាងណាក៏ដោយ Ronaldo មានអារម្មណ៍ថា Rabiot ជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ក្រុម Juventus នឹងជួយបន្ថែមគុណភាពសម្រាប់ក្រុមរបស់ពួកគេមួយកម្រិតទៀតនៅរដូវកាលក្រោយ ៕

ប្រភព: FoxsportsAsia