Ronaldo ជាប់​ឈ្មោះ​ជា​អត្តពលិក​លំដាប់​ទី ១ និង​ជា​បុរស​ទី ៦ គួរ​ឲ្យ​គោរព​បំផុត​ក្នុង​លោក

ជា​រៀងរាល់​ឆ្នាំ​គេហទំព័រ YouGov របស់​ចក្រភព​អង់គ្លេស តែងតែ​បង្ហាញ​ចេញ​នូវ​ចំណាត់ថ្នាក់​បុគ្គល​គួរ​ឲ្យ​គោរព​បំផុត​ក្នុង​លោក ទាំង​សម្រាប់​ផ្នែក​បុរស​និង​នារី។ ដោយ​នៅ​ឆ្នាំ ២០២០ នេះ បើ​និយាយ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​គឺ Cristiano Ronaldo នៅ​តែ​ឈរ​ចំណាត់ថ្នាក់​កំពូល។

ការ​សិក្សា​ចេញ​ជា​លទ្ធផល​មួយ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ស្រង់​មតិ​របស់​ប្រជាជន​ចំនួន ៤៥ ០០០ នាក់​នៅ​បណ្តា​ប្រទេស​ធំៗ​ទាំង​ ៤២។ ជា​លទ្ធផល​សំឡេង​គាំទ្រ​ទៅ​លើ Ronaldo មាន​ខ្ពស់​ជាង Messi ដល់​ទៅ ៣២ ប្រទេស​ឯណោះ ក្នុង​ចំណោម​ប្រទេស​សរុប​ទាំង ៤២ រុញ​ឲ្យ​ឈ្មោះ​របស់​កីឡាករ​ព័រទុយហ្គាល់​បន្ត​យក​ឈ្នះ​លើ​កីឡាករ​អាហ្សង់ទីន​រយៈ​ពេល ៣ ឆ្នាំ​ជាប់​គ្នា។

នៅ​ឆ្នាំ ២០២០ នេះ Ronaldo ឈរ​លេខ ៦ ​រី​ឯ Messi ឈរ​លេខ ១១ នាម​ជា​បុរស​ដែល​គួរ​ឲ្យ​គោរព​បំផុត​ក្នុង​លោក។ បញ្ជី​ចំណាត់ថ្នាក់​រួម​ទាំង ១១ យើង​ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖

១១) Lionel Messi ជា​កីឡាករ​បាល់ទាត់


១០) Keanu Reeves ជា​តារា​សម្តែង
៩) Elon Musk ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Tesla
៨) Dalai Lama ជា​មេដឹកនាំ​សាសនា
៧) Jack Ma ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Alibaba


៦) Cristiano Ronaldo ជា​កីឡាករ​បាល់ទាត់
៥) Jackie Chan ជា​តារា​សម្តែង​និង​សិល្បករ​ក្បាច់​គុណ
៤) Narendra Modi ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា
៣) Xi Jinping ជា​ប្រធានាធិបតី​នៃ​ប្រទេស​ចិន
២) Bill Gate ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft
១) Barack Obama ជា​អតីត​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក៕

អានអត្ថបទបន្ទាប់៖ គ្រូជំនួយ Lijnders ជឿជាក់ថាចំណូលថ្មីរូបនេះ គឺមានសមត្ថភាពមិនចាញ់ខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Liverpool នោះទេ

យោងតាមការលើកលើកឡើងរបស់គ្រូបង្វឹកជំនួសលោក Pep Lijnders បានបង្ហាញថាកីឡាករចំណូលថ្មី Diogo Jota គឺស្ថិតនៅកម្រិតដូចគ្នាទៅនឹងខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane, Roberto Firmino និង Mo Salah ដែរ ។

Pep Lijnders
Diogo Jota

ជាក់ស្តែងវាគឺដូចអ្វីដែលជំនួយការរបស់លោក Jurgen Klopp រូបនេះ បានរំពឹងទុកពិតមែន ដោយកីឡាករដែលមានតម្លៃខ្លួន ៤៥ លានផោនរូបនេះ អាចធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេ សម្រាប់ក្រុម Liverpool អំឡុងការប្រកួតទល់ Lincoln City ក្នុងពានរង្វាន់ Carabao Cup កាលពីយប់មិញនេះ ។

Diogo Jota

ហើយយ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនេះ លោក Lijnders បាននិយាយថា ៖ ”  អ្នកបានឃើញកាលវិភាគរបស់យើងហើយឬនៅ? គាត់នឹងទទួលបានឱកាសលេង ។ Jota គឺជាកីឡាករម្នាក់ ដែលមានបច្ចេកទេសសឹងតែដូចគ្នាទៅនឹងប្រព័ន្ធប្រយុទ្ធដ៏កំណាចទាំងបីរបស់យើងដែរ ” ។

Sadio Mane, Roberto Firmino និង Mo Salah

លោកបានបន្ថែមទៀតថា ៖ “ ហើយចំពោះការសម្របខ្លួនវិញ វានឹងមានភាពឆាប់រហ័ស ជាពិសេសចំពោះកីឡាករល្អដូចជាគាត់ ។ គាត់នឹងត្រូវរៀនលេងពីរបៀបដែលពួកយើងលេង ។ នៅពេលយើងឃើញគាត់លេងក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ យើងបានឃើញថាពួកគេមានទម្រង់លេង ៤-៣-៣ ដែរ ដូច្នេះវាមានភាពស្រដៀងគ្នាច្រើនរវាងក្រុមទាំងពីរ ” ៕

ប្រភព: Daily Mail