Ronaldo ថាខ្លួនភ្ញាក់ផ្អើលខ្លាំង ដែលឃើញមិត្តរួមជាតិគេរូបនេះ មិនទាន់មានការផ្លាស់ប្តូរណាមួយ

កីឡាករ Cristiano Ronaldo បានសារភាពថារូបគេពិតជាមានការភ្ញាក់ផ្អើល ដែលឃើញមិត្តរួមក្រុមជម្រើសជាតិកីឡាករ Bruno Fernandes នៅតែលេងឱ្យក្លឹប Sporting Lisbon បើទោះបីជាមានក្លឹបផ្សេងៗជាច្រើនចាប់អារម្មណ៍នឹងចង់បានរូបគេទៅលេងក៏ដោយ ។

គួរបញ្ជាក់ថាតារាឆ្នើមព័រទុយហ្កាល់រូបនេះត្រូវបានតាមដានយ៉ាងខ្លាំងពីសំណាក់ក្រុមគូប្រជែងក្នុងក្របខណ្ឌ Premier League គឺ Manchester United និង Tottenham ប៉ុន្តែគ្មានការផ្លាស់ប្តូរណាមួយត្រូវធ្វើឡើងសម្រាប់កីឡាករវ័យ ២៤ ឆ្នាំរូបនេះឡើយ ។

មិនតែប់ុណ្ណោះជាលទ្ធផល Fernandes នៅតែលេងជាមួយក្លឹប Sporting ដដែល ហើយកីឡាករ Ronaldo របស់ Juventus មានអារម្មណ៍ថាវាចម្លែក ដែលគ្មានក្លឹបណាមួយហ៊ានផ្តល់តម្លៃខ្លួនខ្ពស់ដល់កីឡាករ ខណ:ដែលគេគឺតារាឆ្នើម្នាក់ក្នុងចំណោមកីឡាករមានទេពកោសល្យផ្សេងទៀតនៅក្នុងក្រុមជម្រើសជាតិ ។

លើសពីនេះ Ronaldo បាននិយាយថា ៖ ” នៅក្នុងក្រុមជម្រើសជាតិមាន Joao Cancelo, Bruno Fernandes ដែលគ្មានអ្នកណាម្នាក់ដឹងថាហេតុអ្វីបានជាគាត់មិនចាកចេញ  ។ ពួកគេចង់ទៅ ។ ខ្ញុំក៏បាននិយាយជាមួយគាត់ (Fernandes) គាត់ដែរ ។ ខ្ញុំគឺជាប្រធានក្រុម អ្នកណាដែលចង់ឲ្យខ្ញុំជួយ ខ្ញុំនិងជួយ ”  ៕

ប្រភព: Daily Mail