Ronaldo ថា​បើ​ខ្លួន​នៅ​វ័យ ២៥ ឆ្នាំ គិត​ហាងឆេង​ទីផ្សារ​ពេល​នេះ គឺ​លោក​មាន​តម្លៃ​ដល់​ទៅ…

Cristiano Ronaldo បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​ថ្ងៃ​ពុធ​នេះ ជា​ពិសេស​ជុំវិញ​សម្តី​ដែល​លោក​បាន​និយាយ​ថា​ស្ថានភាព​ការ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​នៅ​ពេល​បច្ចុប្បន្ន​គឺ​ហាក់​មាន​ភាព​ខុស​ទំនង ពោល​គឺ​កីឡាករ​មិន​ជា​ខំ​ប្រឹង​អ្វី​សោះ តែ​បាន​តម្លៃ​រយ​លាន។

នៅ​ពេល​សារព័ត៌មាន​សួរនាំ​ថា​ប្រសិន​លោក​មាន​វ័យ ២៥ ឆ្នាំ​ក្នុង​សម័យ​កាល​បច្ចុប្បន្ន​នេះ តើ CR7 ផ្ទាល់​អាច​នឹង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណា? ម្ចាស់​ពាន Ballon d’Or ​បាន​ឆ្លើយ​ថា​អាច​ខ្ពស់​ដល់ ៣០០ លាន​អឺរ៉ូ​ឯ​ណោះ ពោល​គឺ​តម្លៃ​នេះ​ខ្ពស់​ជាង​កំណត់ត្រា Neymar ផ្លាស់​ទៅ PSG ​ថ្លៃ ២២២ លាន​អឺរ៉ូ​ទៅ​ទៀត។

លោក​ប្រាប់​ថា៖ “ប្រសិន​អ្នកចាំទី​សព្វថ្ងៃ​មាន​តម្លៃ ៧៥ លាន​អឺរ៉ូ បែប​នេះ​ប្រភេទ​កីឡាករ​ដែល​អាច​សម្រេច​បាន​ដូច​ជា​ខ្ញុំ​នឹង​ថ្លៃ​លើស​នោះ ៣ ទៅ ៤ ដង​ដោយ​ងាយ”។ ប្រភព៖ BeSoccer