Ronaldo ទីពីរត្រៀមខ្លួនស្រេច ដើម្បីបដិសេធ Man City &Man Utd ហើយដើរចូលក្រុមកំពូលនៅ La Liga មួយនេះវិញ

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាកីឡាករ Joao Felix អាចនឹងបដិសេធក្រុម Manchester City និង Manchester United នៅរដូវក្តៅខាងមុខនេះ ដើម្បីចូលរួមក្រុម Atletico Madrid វិញ ។

ជាក់ស្តែងខ្សែប្រយុទ្ធរបស់ក្រុម Benfica ដែលត្រូវបានគេចាត់ទុកជាកីឡាករ Ronaldo ទីពីររូបនេះ ត្រូវបានក្លឹបធំៗ ជាច្រើននៅជុំវិញអឺរ៉ុបចាប់អារម្មណ៍ចង់បាននៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីមានរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយ ។

គួរបញ្ជាក់ថាកីឡាករវ័យ 19 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 19 គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត 8 លើក ហើយទម្រង់លេងរបស់គេ ក៏ត្រូវបានទទួលបានការកោះហៅពីក្រុមជម្រើសជាតិព័រទុយហ្គាល់ផងដែរ នៅក្នុងការប្រកួតពានរង្វាន់ Nations League នាពេលថ្មីៗកន្លងទៅនេះ ។\

មិនតែប៉ុណ្ណោះទាំងក្លឹប United និង City ត្រូវបានគេនិយាយថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករតម្លៃ 105 លានផោនរូបនេះ ខណៈដែលក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ក៏ចង់នាំគេមកលេងនៅទិក្រុង Turin ផងដែរ ។

តែទោះជាយ៉ាងណាក្រុម Atletico ហាក់ដូចជាកំពុងនាំមុខ ក្នុងការប្រកួតប្រជែងចុះហត្ថលេខាលើ Felix ចំពេលដែលគ្រូបង្វឹកលោក Diego Simeone ត្រៀមខ្លួនរួចស្រេច ដើម្បីកសាងក្រុមរបស់គាត់ឡើងវិញនៅរដូវក្តៅខាងមុខនេះ ។

លើសពីនេះកាសែតអេស្ប៉ាញ AS បានអះអាងថា Felix  កំពុងសង្ឃឹមថានឹងអាចផ្លាស់ទៅកាន់ទឹកដី Wanda Metropolitano បន្ទាប់ពីរូបគេត្រូវបានបញ្ចុះបញ្ចូល ដោយទីភ្នាក់ងាររបស់គេគឺលោក Jorge Mendes ៕

ប្រភព: TalkSports