Ronaldo និង អតីតមិត្តរួមក្រុមនៅ Real Madrid បីរូប ស្ថិតនៅក្នុងចំនោមកំពូលកីឡាករទាំង១០របស់ FIFA 19

ក្រុមហ៊ុនផលិតវីដេអូហ្គេម EA Sports បានប្រកាសកំពូលកីឡាករទាំង១០ជាផ្លូវការ សំរាប់វីដេអូហ្គេមដែលក្រុមហ៊ុនបានផលិតចុងក្រោយបង្អស់។ បន្ទាប់ពីចំាណាយពេលពីរសប្ដាហ៍ដើម្បីរាប់ថយក្រោយ សំរាប់ចំណាត់ថ្នាក់កីឡាករកំពូលទាំង១០០ យើងឃើញមានសុទ្ធសឹងតែជាកីឡាករដែលគ្រប់គ្នាស្គាល់។

តាមពិតទៅកីឡាករកំពូលៗ មិនសូវខុសគ្នាកាលពីឆ្នាំមុនប៉ុន្មានទេ ខណៈដែល Neymar ត្រូវបានដាក់ពិន្ទុឈរនៅលេខ៣ នៅក្នុងហ្គេមនេះ តាមពីក្រោយអតីតមិត្តរួមក្រុម Lionel Messi និង តារាឆ្នើម Cristiano Ronaldo។

ដោយឡែកខ្សែបម្រើ Luka Modric ដែលជួយអោយ Real Madrid ឈ្នះពាន Champions League បីរដូវកាលជាប់ៗគ្នា និង ក្រុមក្រូអាតអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ផងនោះ បានឈរនៅក្នុងចំណាត់ថ្នាក់លេខ៤ ខណៈដែល Kevin de Bruyne ជាកីឡាករដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅ Premier League ពោលគឺលេខ ៥។

ខ្សែប្រយុទ្ធក្រុមតោខៀវ Eden Hazard ឈរនៅលេខ៦ បន្ទាប់ពីមិត្តរួមក្រុមជម្រើសជាតិបែលហ្សិក ហើយ Sergio Ramso របស់ Real Madrid ជាខ្សែការពារល្អបំផុត នៅក្នុងហ្គេមនេះ ទទួលបានតំណែងលេខ ៧។

មិត្តរួមក្រុមរបស់ Messi នៅក្លឹប Barcelona ខ្សែប្រយុទ្ធ Luis Suarez ដែលឈរនៅេលេខ៤ កាលពីរដូវកាលមុន ត្រូវធ្លាក់មកលេខ៨ ខណៈដែល David de Gea ជាប់ឈ្មោះជាអ្នកចាំទីដែលមានពិន្ទុខ្ពស់ជាងគេ នៅក្នុងហ្គេមនេះទទួលបានលេខ ៩។

ហើយកីឡាករកំពូលទី១០ បានទៅលើខ្សែបម្រើ Toni Kroos ហើយរូបគេជាកីឡាករ Real Madrid ទី៣ដែលមានឈ្មោះក្នុង បញ្ជីកីឡាករកំពូលទាំង១០នេះ។

កំពូលកីឡាករទាំង១០របស់ FIFA 10 មានដូចជា៖

1. Cristiano Ronaldo – 94

2. Lionel Messi – 94

3. Neymar – 92

4. Luka Modric – 91

5. Kevin De Bruyne – 91

6. Eden Hazard – 91

7. Sergio Ramos – 91

8. Luis Suarez – 91

9. David De Gea – 91

10. Toni Kroos – 90

មតិយោបល់