Ronaldo បាត់បង់ឱកាសសំខាន់មួយក្នុងក្រុម Juve ខណ:គេធ្លាប់បានធ្វើវារាប់មិនអស់នៅក្លឹប Madrid

កីឡាករ Cristiano Ronaldo បានចាកចេញពីក្លឹប Real Madrid កាលពីខែកក្កដាក្នុងតម្លៃខ្លួនប្រមាណ ១០០ លានផោ ដើម្បីបន្តធ្វើការប្រកួតប្រជែងថ្មីៗ ជាមួយក្លឹបយក្សអីុតាលី Juventus  ។

ជាក់ស្តែងរហូតមកដល់ពេលនេះកីឡាករវ័យ 33 ឆ្នាំរូបនេះបានរកគ្រាប់បាល់បញ្ចូលទីចំនួន 10 គ្រាប់ហើយក្នុងក្របខណ្ឌ Serie A រដូវកាលនេះ ខណ:កំពុងបង្កើនឱកាសក្រុមរបស់គេក្នុងការទទួលបានពានរង្វាន់លីគជាថ្មីម្តងទៀត ។

យ៉ាងណាមិញក្រោយពីផ្ទេរមកកាន់ទឹកដីអីុតាលី Ronaldo បានធ្វើឲ្យគេបាត់បង់ឱកាសពិសេសមួយ ខណ: ដែលគេធ្លាប់បានធ្វើវាជាច្រើនរាប់មិនអស់នៅក្របខណ្ឌ La Laliga ។

មិនតែប៉ុណ្ណោះដោយថ្លែងកាលពីខែមុន គ្រូបង្វឹកលោក Massimiliano Allegri បាននិយាយថា Ronaldo នឹងមិនទទួលបានឱកាសក្នុងការទាត់រាល់បាល់ពិន័យហ្រ្វីឃីគឡើយ ។

លើពីនេះលោក Allegri បានបញ្ជាក់ទៀតថា ៖ ” នៅពេលដែលមានការទាត់បាល់ហ្រ្វីឃីគដែលមានចម្ងាយឆ្ងាយ Ronaldo អាចទាត់វាបាន ។ ប៉ុន្តែបើសិនវាមានចម្ងាយជិត Dybala និង Pjanic នឹងជាអ្នកទាត់វា ” ។

គួររំលឹកថាកាលនៅឯក្លឹប Real Madrid កីឡាករសញ្ជាតិជាតិព័រទុយហ្គាល់ទទួលរាប់រងចំពោះការទាត់បាល់ពិន័យហ្វ្រីឃីគ និងបាល់ប៉េណាល់ទីទាំងអស់ ៕

 

ប្រភព: Express