Ronaldo ផ្ញើសារបំផុសគំនិតមួយនៅលើបណ្ដាញសង្គម ក្រោយ Juve បរាជ័យទល់នឹង Atletico

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានផ្ញើសារលើកទឹកចិត្តក្រុមរបស់ខ្លួន ក្រោយបរាជ័យ ២-០ ទល់នឹងក្រុម Atletico Madrid នៅទឹកដី Wanda Metropolitano កាលពីយប់ម៉ិញ នៅលើគណនី Instagram របស់ខ្លួន។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ ហាក់លេងមិនសូវបានល្អនោះទេ នៅក្នុងការប្រកួតនោះ បើទោះបីជារូបគេមានឱកាសស៊ុតបាល់ហ្វ្រីឃីយ៉ាងល្អ ប៉ុន្ដែត្រូវបានរារាំងដោយអ្នកចាំទី Jan Oblak នៅក្នុងតង់ទី១ ហើយខ្សែការពារកណ្ដាល Jose Gimenez និង Diego Godin របស់ក្រុមអេស្ប៉ាញ រកបានមួយគ្រាប់ម្នាក់ ជួយអោយក្រុមរបស់លោក Diego Simeone ទទួលបានជ័យជំនះនៅក្នុងការប្រកួតជើងទី១។

CR7 បានសរសេរសារលើកទឹកចិត្តក្រុម នៅក្នុងគណនី Instagram របស់ខ្លួន ដែលមានសេចក្ដីថា៖ “វាជាពេលល្ងាចមួយដ៏លំបាក។ ឥលូវយើងត្រូវមានភាពជឿជាក់ តស៊ូដល់ទីបញ្ចប់។”

ទោះយ៉ាងណាក្ដី Ronaldo មិនទាន់អស់សង្ឃឹមនោះទេ ក្នុងការជួយក្រុមអោយមានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ ព្រោះនៅសល់ការប្រកួតជើងទី២ ដែលនឹងធ្វើឡើងនៅទឹកដី Allianz Stadium ក្នុងទីក្រុងទូរីន ប្រទេសអ៊ីតាលី។

ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែមីនា ហើយក៏មានការផ្សាយផ្ទាល់ពី ផេក 2M CAMBODIA  & CTS/ Sportsផងដែរ។ សូមចុច See First ដើម្បីទទួលបានពត៌មាន និង​ ការផ្សាយផ្ទាល់ការប្រកួត បានរហ័ស និង ទាន់ពេលវេលា៕

Ronaldo ឆ្លៀតបាញ់អ្នកគាំទ្រ Atletico Madrid ពេលប្រកួត UCL ជើងទី១ កាលពីយប់ម៉ិញ

[វីដេអូ] ខ្សែការពារកណ្ដាល Altetico Madrid រកបានម្នាក់មួយគ្រាប់ យកឈ្នះ Juventus

ប្រភព៖ Instagram

មតិយោបល់