Ronaldo មិនអាចជួយក្រុមព័រទុយហ្គាល់ ប្រកួតទល់នឹង ប៉ូឡូញ និង ស្កត់ឡែន

លោក Fernando Santos បានបញ្ជូនឈ្មោះកីឡាករទៅក្នុងបញ្ជីដែលត្រៀមប្រកួតទល់នឹង ក្រុមប៉ូឡូញ និង ស្កត់ឡែន ប៉ុន្ដែមិនមានឈ្មោះតារាឆ្នើម Cristiano Ronaldo នោះទេ។

ខ្សែប្រយុទ្ធរបស់ក្លឹប Juventus នឹងមិនបានជួយក្រុមព័រទុយហ្គាល់ សំរាប់ការប្រកួតទល់នឹង ក្រុមទាំងពីរខាងលើនោះទេ។ បើយោងតាមកាសែតព័រទុយហ្គាល់ Record បានអោយដឹងថា Ronaldo បាននិយាយជាមួយនឹង គ្រូបង្វឹក Santos និង ប្រធានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ លោក Fernando Gomes ដោយបាននិយាយត្រូវរូវគ្នា ថាវាជាការប្រសើរដែលខ្សែប្រយុទ្ធរូបនេះ មិនត្រូវបានកោះហៅសំរាប់ការចូលរួមប្រកួតខាងមុខនេះ។

អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះ នៅតែចង់ជួយជម្រើសជាតិរបស់ខ្លួន បើទោះបីជាមានរឿងក្ដីក្ដាំ រំលោភសេពសន្ថវៈ បានកើតឡើងលើរូបគេសារជាថ្មីក៏ដោយ៕

ប្រភព៖ Marca