Rooney យល់ឃើញថា De Bruyne មានលក្ខណៈស្រដៀងទៅនឹង អតីតខ្សែបម្រើឆ្នើមពីររូបនៅ Premier League

Wayne Rooney បានប្រៀបធៀប តារាឆ្នើម Kevin de Bruyne របស់ក្រុម Manchester City ទៅនឹងវីរបុរស Manchester United និង Liverpool គឺលោក Ryan Giggs និង Steven Gerrard។

De Bruyne បានផ្ទេរមកកាន់ Premier League នៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពី Man City បានចំណាយ ៦០លានអឺរ៉ូ ដើម្បីទិញយករូបគេពីក្លឹប Wolfburg ហើយខ្សែបម្រើរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងក្រុមមេឃខៀវ ដោយរកគ្រាប់បាល់បាន ៥៦គ្រាប់ និង assist ៨៩គ្រាប់ នៅក្នុងការបង្ហាញខ្លួនលើទីលាន ២២០ប្រកួត។

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Rooney បានសរសើរខ្សែបម្រើវ័យ២៩ឆ្នាំ ថាមានភាពស្រដៀងគ្នាទៅនឹង អតីតតារាឆ្នើមក្រុមហង្សក្រហម និង Man United។

កីឡាករក្រុម Derby County រូបនេះបាននិយាយថា៖ “គ្មានអ្វីដែលត្រូវសង្ស័យនោះទេ អាវុធដ៏ធំបំផុតរបស់ Man City គឺ De Bruyne អាចនិយាយបានថា ជាកីឡាករដែលស្ថិតនៅក្នុងចំណោម កីឡាករកំពូលទាំង៣នៅលើលោកនាពេលបច្ចុប្បន្ន។”

“ប្រកួតទល់នឹងគេគឺមិនមែនងាយស្រួលនោះទេ ហើយខ្ញុំតែងតែចងចាំថា Everton បានជ្រើសយកខ្ញុំ និង Morgan Schneiderlin នៅក្នុងទម្រង់ 4-4-2 ទល់នឹង ខ្សែបម្រើ De Bruyne, David Silva និង Fernandinho​ របស់ City ដោយ Sterling មិនបានចូលលេងនោះទេ។”

លោកបានបន្ដថា៖ “ពួកគេលេងបានល្អជាងយើង។ ខ្ញុំនឹង Schneiderlin នៅកណ្ដាលទីលាននិយាយថា «មានអ្វីកើតឡើងនៅទីនេះ?» យើងបរាជ័យ 3-0 បន្ទាប់ពីលេងបាន ៣៧នាទី ហើយគ្រប់គ្រងបាល់តែ១៨ភាគរយប៉ុណ្ណោះ។”

ហើយបុរសវ័យ៣៤ឆ្នាំបានបន្ថែមថា ខ្សែបម្រើបែលហ្ស៊ិកមានសមត្ថភាពបង្កើតឱកាសបានច្រើនដូច Gerrard និង Giggs៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ អតីតគ្រូបង្វឹក Capello មើលឃើញសមត្ថភាព កីឡាករនៅ Serie A ថាអាចឈ្នះពាន Ballon d’Or បាន

អតីតគ្រូបង្វឹក Fabio Capello បាននិយាយថា ខ្សែបម្រើឆ្នើមវ័យក្មេង Nicolo Zaniolo របស់ក្រុម Roma មានសក្ដានុពលដើម្បីក្លាយជាម្ចាស់ពាន Ballon d’Or នាពេលអនាគត។

Nicolo Zaniolo

អតីតគ្រូបង្វឹក ធ្លាប់ដឹកនាំក្រុម AC Milan ឈ្នះពាន Champions League នៅក្នុងឆ្នាំ ១៩៩៤ និងបានដឹកនាំក្រុម Roma ក្លាយជាជើងឯក Serie A នៅក្នុងឆ្នាំ ២០០១ បានប្រៀបធៀប កីឡាករវ័យ២១ឆ្នាំ ទៅនឹង Kaka ហើយលោកបាននិយាយថា Zaniolo មានគ្រប់យ៉ាងដើម្បីអាចឈានដល់កំរិតកំពូលបាន។

Fabio Capello

បុរសវ័យ៧៤ឆ្នាំ បានថ្លែងប្រាប់ Sky Sports Italia ថា៖ “កីឡាករក្រុម Roma ដែលមានទេពកោសល្យរូបនេះ មានកាយសម្បទាមិនធម្មតា ថាមពលនិងល្បឿន បូករួមជាមួយនឹងគុណភាព។ គេមានសក្ដានុពល មិនត្រឹមតែអាចឈ្នះពានស្បែកជើងមាសនៅពេលអនាគតនោះទេ ប៉ុន្ដែអាចឈ្នះអ្វីផ្សេងលើសពីនេះ។”

Nicolo Zaniolo

លោកបានបន្ដថា៖ “Kaka មិនមានថាមពលខ្លាំងដូច Zaniolo នោះទេ ដោយសារគេមានបច្ចេកទេសល្អជាង ហើយបង្ហាញថា គេស្ថិតនៅក្នុងបេក្ខភាពទាំង៣ចុងក្រោយ។ ខ្ញុំមើលមិនឃើញ កីឡាករវ័យក្មេងដទៃល្អដូច Zaniolo នោះទេ នៅពេលនេះ ដូច្នេះ ខ្ញុំគិតថា គេមានសក្ដានុពលក្នុងការឈ្នះពាន Ballon d’Or។”

ប្រភព៖ Goal