Roy Keane រិះគន់ កីឡាករតែម្នាក់ជាងគេ ក្រោយក្រុមអង់គ្លេសបរាជ័យទល់នឹង ក្រុមសារធារណរដ្ឋឆែក

វីរបុរសក្រុមបិសាចក្រហមលោក Roy Keane បាននិយាយរិះគន់ ខ្សែការពារ Danny Rose ចំពោះទម្រង់លេងសំរាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលបរាជ័យទល់នឹងក្រុមសាធារណរដ្ឋឆែកក្នុងលទ្ធផល ២-១ កាលពីយប់ម៉ិញនេះ។

លោក Keane បាននិយាយថា៖ “Rose បានបង្ហាញទម្រង់លេងនេះយប់នេះ ម្ចាស់ថ្លៃអើយ! មានអ្នកណាទៅនិយាយជាមួយនឹង កីឡាករម្នាក់នេះ។ គេពិតជាអន់ខ្លាំងណាស់។ ខ្ញុំគិតថា គេនៅតែដដែលបើធៀបទៅនឹង ៣ ទៅ ៤ឆ្នាំមុន។ កីឡាករមួយចំនួន មិនបានរៀនពីកំហុសរបស់ពួកគេឡើយ, នេះជាបញ្ហាធំមួយ ហើយនៅពេលដែលលេងនៅកំរិតខ្ពស់ អ្នកនឹងរងគ្រោះដោយសារវា។

“ខ្ញុំគិតថា មានការខកចិត្តជាច្រើន។ ខ្ញុំយល់ថា ក្រុមអង់គ្លេសលេងមិនបានល្អនោះទេ ចាប់តាំងពីផ្ដើមការប្រកួតមក ហើយវាអាចកើតឡើងនៅឡើបាល់ទាត់។ អ្នកលេងនៅក្នុងការប្រកួតក្រៅដី វានឹងក្លាយជាការប្រកួតដ៏លំបាក។ ប៉ុន្ដែ ពួកគេមើលទៅដូចមិនស្រួលសោះ ពួកគេលេងមិនមុតស្រួចឡើយ។”

គួរបញ្ជាក់ថាក្រុមជម្រើសជាតិអង់គ្លេស បានបរាជ័យនៅក្នុងវគ្គជម្រុះ Euro 2020 ជាលើកដំបូង នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយកាលពីយប់ម៉ិញនេះ បន្ទាប់ពីពួកគេចាញ់ក្រុមសាធារណរដ្ឋឆែកដោយលទ្ធផល ២-១។

Declan Rice

ប្រធានក្រុម Harry Kane របស់អង់គ្លេស បានរកគ្រាប់បាល់បើកឆាកនាំមុខក្រុមម្ចាស់ផ្ទះ នៅនាទីទី៥នៃការប្រកួត ប៉ុន្ដែ ត្រូវបានតាមស្មើដោយកីឡាករ Jakub Brabec នៅ៤នាទីបន្ទាប់។

ហើយក្រុមដែលដឹកនាំដោយគ្រូបង្វឹក Gareth Southgate ហាក់មិនបានបង្ហាញទម្រង់លេងល្អនោះទេ កំឡុងការប្រកួតនោះ ហើយអ្វីដែលកាន់តែពិបាកទៀតនោះគឺ ពួកគេបានរបូតគ្រាប់បាល់មួយគ្រាប់ទៀត នៅនាទីទី ៨៥ ដោយកីឡាករ Zdenek Ondrasek របស់ក្រុមសាធារណរដ្ឋឆែក។

Jordan Henderson

ទោះយ៉ាងណាក្ដី ក្រុមតោកំណាចអង់គ្លេសនៅឈរកំពូលតារាងពូល A ដែលមាន១២ពិន្ទុស្មើជាមួយនឹងក្រុមសាធារណរដ្ឋឆែក ប៉ុន្ដែពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ ហើយមានគ្រាប់បាល់ចំនេញច្រើនជាងផងដែរ៕

ប្រភព៖ Metro