Ryan Giggs និយាយពីចំនុចចាប់ផ្ដើមរបស់ Ronaldo នៅ Man United មុនក្លាយជាកីឡាករឆ្នើមដល់បច្ចុប្បន្ន

អតីតខ្សែបម្រើឆ្នើមរបស់ Manchester United លោក Ryan Giggs បានរំឮកពីការខិតខំប្រឹងប្រែងរបស់ Cristiano Ronaldo ក្នុងការអភិវឌ្ឍខ្លួនជាមួយនឹងក្លឹបបិសាចក្រហម ដើម្បីអាចក្លាយជាកំពូលអ្នករកគ្រាប់មួយរូប ដែលបច្ចុប្បន្នខ្សែប្រយុទ្ធ Juventus រូបនេះរកគ្រាប់បាល់បានសរុប ៧០១គ្រាប់ហើយនៅក្នុងអាជីពរបស់ខ្លួន។

គ្រូបង្វឹកក្រុមជម្រើសជាតិវេលស៍រូបនេះ បាននិយាយថា វាមិនមែនជាការងាយស្រួលនោះទេ ដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ សំរាប់ការចាប់ផ្ដើមអាជីពរបស់ខ្លួននៅទឹកដី Old Trafford បន្ទាប់ពីក្លាយជាកីឡាករវ័យក្មេង ដែលមានតំលៃខ្លួនថ្លៃបំផុតនៅក្នុងពិភពបាល់ទាត់អង់គ្លេស នៅពេលដែលរូបគេបានចុះហត្ថលេខាផ្ទេរមកកាន់ Sporting Lisbon កាលពីឆ្នាំ ២០០៣។

លោក Giggs បានថ្លែងប្រាប់ beIN Sports ថា៖ “អ្នកមិនដែលស្រមៃថា គេនឹងក្លាយជាកំពូលអ្នករកគ្រាប់បាល់ដ៏ល្អបំផុតមួយរូបនោះទេ អ្នកមិនដែលស្រមៃទេ។ នៅក្នុងការប្រកួតដំបូងរបស់គេទល់នឹងក្រុម Bolton គេបានធ្វើឲ្យមហាជនពេញចិត្ត ហើយបន្ទាប់មកក៏មានការថមថយ ហើយនឹងមានរឿងដែលត្រូវខកចិត្ត។

“នៅពេលដែលបញ្ជូនបាល់ នៅពេលដែលមិនអាចបញ្ជូនបាន ការញាក់បាល់ច្រើនពេក និង ការធ្វើពុតជាដើម វាគឺជាការចាប់ផ្ដើមដ៏លំបាករបស់គេនៅ United។”

លោកបានបន្ថែមថា៖ “ប៉ុន្ដែមិនយូរប៉ុន្មាន គ្រាប់យ៉ាងបានប្រព្រឹត្តទៅយ៉ាងរលូន ហើយនៅពេលដែលបានបាល់ គឺត្រូវបញ្ជូនទៅឲ្យ Cristiano។ ទោះបីជាក្រុម United ដែលមាន Tevez, Scholes and Rooney ចូលរួមលេងក្ដី គេនៅតែជាកីឡាករម្នាក់ដែលធ្វើឲ្យមានការផ្លាស់ប្ដូរ។

“គេគឺជាកីឡាករម្នាក់ដែលជំនះរាល់ការលំបាក ហើយក្លាយជាកំពូលអ្នករកគ្រាប់បាល់មួយរូប។ គេបានក្លាយជាអ្នកដែលជួយក្រុមឈ្នះការប្រកួត ហើយនឹងនៅក្នុងដំណាក់កាលធំៗ។ រាល់កីឡាករឆ្នើមៗទាំងអស់ បានបង្កើតពេលវេលាដ៏សំខាន់ៗ ហើយរូបគេបានធ្វើវា មិនថានៅ United, Real Madrid ឬ Juventus នោះទេ។”

ប្រភព៖ Goal